ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមគោរពជូនពរឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្ដម ទទួលបានការសម្រេចជាឯកច្ឆ័ន្ទជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត

កំពង់ឆ្នាំង៖ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមសម្ដែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រ គោរពជូនចំពោះឯកឧត្តមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាសដែលឯកឧត្ដម ទទួលបានការសម្រេចជាឯកច្ឆ័ន្ទជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។

ក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមនេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោសប្រសិទ្ធពរជ័យ និងតាមបីបាច់ថែរក្សា ឯកឧត្ដមឧត្ដមសេនីយ៍ឯក និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមសមប្រកបដោយសុខភាពល្អបរិបូណ៌ ប្រាជ្ញាភ្លឺថ្លា ទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សម្រួលផ្សាយដោយ៖ ធូ កុសល

អត្ថបទដែលជាប់ទាក់ទង