ព្រះករុណា ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតី ពិធីបដិសណ្ឋារកិច្ចទទួលស្វាគមន៍ ប្រធានរដ្ឋវៀតណាម នៅព្រះបរមរាជវាំង
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតី ពិធីបដិសណ្ឋារកិច្ចទទួលស្វាគមន៍ ឯកឧត្តម ង្វៀន ស៊ួនហ្វុក (NGUYEN XUAN PHUC) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ នៅខាងមុខព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។