អភិបាលខេត្តកែប ទទួលជួបសម្តែងការគួរសម ជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស

កែប ៖ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានទទួលជួបសម្តែងការគួរសម ជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ដែលមាន មន្ត្រីមកពីនាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន ចំណុះអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ និងតំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត កែប តំណាងផែនអន្តោ ប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តកែប។ គោលបំណងរបស់ក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសក្នុងថ្ងៃនេះ គឺដើម្បី ពិភាក្សាការងារ និងសុំគោលការណ៍ណែនាំពីអភិបាលខេត្ត មុនចុះធ្វើអធិការកិច្ច តាមសហគ្រាស គ្រឹះស្ថាននានា ក្នុងខេត្តកែប ការចុះធ្វើអធិការកិច្ចក្នុងភូមិសាស្ត្រខេត្តកែប ដើម្បីអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានណែនាំដល់ក្រុមការងារចម្រុះអធិការកិច្ច ត្រូវពិនិត្យលើលិខិតឆ្លងដែន សៀវភៅការងារជនបរទេស រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗ នៅតាមសហគ្រាស គ្រឹះស្ថាន អាជីវកម្មរណប អាជីវកម្មពុំមាននាមករណ៍ អាជីវកម្មពេលរាត្រី អាជីវកម្មចល័ត និងអាជីវកម្មផ្សេងៗទៀតដែលចល័តទៅ-មក ជាពិសេសនោះ ជនបរទេស ដែលមកធ្វើការរស់នៅក្នុងខេត្ត ពុំមាន passport បាត់ passport ឬ passport ផុតសុពលភាព ត្រូវអនុវត្តតាមច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយឈរលើគោលការណ៍ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង