ទូហ្គេមបាញ់ត្រីកំពង់តែរីករាលដាលខណៈកន្លងមកឧត្តមសេនីយ៍ឯក ស ថេត ប្រកាសបង្រ្កាបទូរហ្គេមបាញ់ត្រី មិនអោយកើតមានឡើងវិញ

 

រាជធានីភ្នំពេញ៖ កន្លងមក គេឃើញសមត្ថកិច្ចនៅតាមបណ្ដាខណ្ឌនានាក្នុងរាជធានីបានធ្វើសកម្មភាពចុះបង្ក្រាបទូរហ្គេមបាញ់ត្រី និងយកទៅកម្ទេចចោលជាញឹកញាប់ តែមិនដឹងហេតុអ្វី បានជាទីតាំងល្បែងទូរហ្គេមបាញ់ត្រី នៅតែកេីតបន្ត ជាក់ស្តែងនៅព្រីនស៍ហេបភីនេសផ្លាហ្សា សណ្ឋាគារអន្តរជាតិចិនបរទេសស្ថិតនៅភូមិលេខដប់សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ។ សូមបញ្ជាក់ចំណុចទីតាំងល្បែងទូរហ្គេមបាញ់ត្រីរាប់សិបទូរតាបប៊ីយាច្រេីនខាងលើនេះបានប្រើប្រាស់ផ្លាកយីហោផ្ទាល់រៀងខ្លួន ទី១_ម៉ៃហៃហុី មណ្ឌលកម្សាន្តពិភពថ្មីទូរបាញ់ត្រីបានបង្រ្កាបហេីយ ទី២_ជីស៊ីងមណ្ឌលកំសាន្តតាបប៊ីយាទូរបាញ់ត្រីនៅ និងទី ៣ កន្លែងម៉ាស្សាបង្កប់ទូរហ្គេមបាញ់ត្រីដែលនៅជិតៗគ្នានោះនៅដែរ។ កន្លងមកថ្នាក់ដឹកនាំបានប្រកាសជាសាធារណៈថា៖ បានសង្កេតឃើញថា ករណីបង្រ្កាបទូរហ្គេមបាញ់ត្រី បានធ្វើហើយ ប៉ុន្តែកើតឡើងវិញជារឿយៗ ដូច្នេះចាប់ពីថ្ងៃនេះតទៅ និងបានដាក់បទបញ្ជាទៅគ្រប់ខណ្ឌឲ្យបង្រ្កាបអោយអស់ ព្រមទាំងតាមដានតើករណីនេះ នឹងកើតឡើងទៀតឬទេ? បើកើតទៀត តើនរណាជាអនុញ្ញាត អោយបើក? ខ្ញុំសង្ឃឹមថា គ្រប់ភាគីទាំងអស់នឹងសហការដើម្បីលុបបំបាត់រាល់បទល្មើស បញ្ហាគ្រឿងញៀន បញ្ហាឆក់ប្លន់ និងក្មេងទំនើងដែលកើតចេញពីកន្លែងដែលមានហ្គេមបាញ់ត្រី។ ជុំវិញករណីទូរហ្គេមល្បែងសុីសងចាក់ផ្នាល់លេងដែលច្បាប់បំរាមហាមឃាត់នេះ មហាជនរងចាំមេីលវិធានការចំណាត់ការអនុវត្តរបស់ដែនសម្ថកិច្ចទៅតាមនិតិវិធីឬយ៉ាងណា៕ ដោយ សាមឿន

អត្ថបទដែលជាប់ទាក់ទង