ពិធីបិទការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯកដណ្ដើមពានរង្វាន់កីឡាមហាជនក្នុង ខេត្តព្រះវិហារ

នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ នៅមណ្ឌលកីឡាខេត្តព្រះវិហារ បានរៀបចំពិធីបិទការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកដណ្ដើមពានរង្វាន់កីឡាមហាជន ក្រោមវត្តមាន លោក ធៀម ធាន អនុប្រធានក្រុមការងារយុវជនថ្នាក់ខេត្តព្រះវិហារ និងជាប្រធានផែនសិល្បះនិងកីឡា តំណាង ឯកឧត្តម អ៊ុក គឹមសាន ប្រធានយុវជនគណបក្សខេត្ត និងមានការអញ្ជើញចូលរូមពីអនុប្រធាន សមាជិកយុវជនគណបក្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប ការប្រកួតនាពេលនេះមានចំនួន៣វិញ្ញាសារ វិញ្ញាសារទី១ បាល់ទាត់ ទី២ បាល់ទះ និងទី៣ បេតង់។ លោក ធៀម ធាន បានមានប្រសាសន៍ថា វិស័យកីឡាត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាល ក្នុងការជម្រុញវិស័យមួយនេះឆ្ពោះទៅរកកិត្យានុភាពជាតិ សាមគ្គីភាព និងមោទនភាពជាតិ ព្រមទាំងជួយពង្រឹងសុខភាពនិងមិត្តភាព និងជួយដល់យុវជនគ្រប់មជ្ឈដ្ឋាន ជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ។ ព្រោះថាយើងទាំងអស់គ្នាមានឱកាសជួបជុំគ្នាលេងកីឡា គឺដើម្បីពង្រឹងសុខភាព បង្កើតមិត្តភាព រឹតចំណងសាមគ្គីភាព ។ ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល១១ថ្ងៃដោយគិតចាប់ពីថ្ងៃទី០៦ ខែធ្នូ ដល់ថ្ងៃ១៦ខែធ្នូ ឆ្នាំ២០២១ និងដោយឈរលើស្មារតីចេះអធ្យាស្រ័យគ្នា មានសាមគ្គីភាព មិត្តភាព ហើយប្រកាន់បានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ច្បាប់ បញ្ញតិ បទបញ្ជាបច្ចេកទេសផងនោះ បានធ្វើឱ្យការប្រកួតបញ្ចប់ទៅដោយភាពជោគជ័យគួជាទីមោទនៈ។ ជាលទ្ធផលនៃការប្រកួតបាល់ទាត់នាពេលនេះ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមឥន្ត្រីខ្មៅCSN ទទួលបានថវិការ ២លានរៀល លេខ២បានទៅលើក្រុម សសយកកំពង់ស្រឡៅ ទទួលបានថវិការ ១លាន៦០ម៉ឺន និងលេខ៣ បានទៅលើក្រុម យុវជនព្រះវិហារ ទទួលបានថវិការ ១លាន២០ម៉ឺន និងបាល់ទាត់នារី ចំណាត់ថ្នាក់លេខ១ វិទ្យាល័យជាស៊ីមត្បែង ទទួលថវិការ២លានរៀល និងលេខ២ វិទ្យាល័យកំពង់ស្រឡៅ ទទួលថវិការ ១លាន៦០ម៉ឺនរៀល។

អត្ថបទដែលជាប់ទាក់ទង