អាជ្ញាធរខេត្តកំពង់ធំ បានសហការជាមួយក្រសួងពាក់ព័ន្ធ ចុះដាំកូនឈើ នៅព្រៃលិចទឹកប្រមាណជិត៤ម៉ឺនដើមលើដីតំបន់បី នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន
នៅរសៀលថ្ងែពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋ លេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំក្រុមការងារចម្រុះចុះដាំ កូនឈើនៅព្រៃលិចទឹកប្រមាណជិត៤ម៉ឺនដើម លើដីអភិរក្សតំបន់បីនៅចំណុចតំបន់សសរ មួយ ស្ថិតនៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងឱកាសនោះឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ថ្ងៃនេះយើង បានសហការគ្នាជាមួយក្រសួងពាក់ព័ន្ធ មន្ទីរជុំវិញខេត្ត សហភាពសហព័ន្ធ យុវជនកម្ពុជាក្រុង មន្ត្រីរាជការជុំវិញខេត្ត សិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធទាំងបី បានសហការគ្នាដាំ ដើមត្នោត ដើមឫស្សី និងដើមរាំងរាប់ម៉ឺនដើមនៅលើដីតំបន់៣ ដែលរដ្ឋបាលខេត្តបាន ដករហូត ដើម្បីរួមគ្នាបង្កើនព្រៃលិចទឹក ថែរក្សាអភិរក្សព្រៃឈើ ដែលជាជម្រកមច្ឆាជាតិនៅ ជុំវិញបឹងទន្លេសាបឱ្យសម្បូរដូចដើមឡើងវិញ។
ជាមួយគ្នានេះដែរ ឯកឧត្តមងួន រតនៈ សូមថ្លែងអំណរគុណដល់កងកម្លាំងទាំងបី និងយុវជនសិស្សានុសិស្ស ដែលជាសសរទ្រូង និងជាអ្នកបន្តវេនរបស់ជាតិមាតុភូមិ ដែលបាន ចូលរួមយ៉ាងសកម្មក្នុងការដាំដុះដើម ឈើព្រៃលិចទឹកលើកទីបីក្នុងពេលនេះ ។
នៅក្នុងកម្មវិធីនោះ ឯកឧត្តម ឡៅ ទិព្វសីហា បានមានប្រសាសន៍ថា ចំពោះបទបញ្ជា របស់សម្ដេចតេជោ ក្នុងការដកហូតដីព្រៃលិចទឹកពីជនខិលខូច ដែលបានលួចឈូសឆាយ កាន់កាប់ជាកម្មសិទ្ធិនោះ ក្រុមការងារអន្តរក្រសួង និងអាជ្ញាធរខេត្តបានសហការគ្នាចុះ ប្រតិបត្តិការបានលទ្ធផលយ៉ាងល្អប្រសើរ ដូច្នេះចំពោះអ្នកឈូសឆាយមិនព្រមចេញមកសារ ភាពប្រគល់ដីតំបន់៣ជូនរដ្ឋវិញនោះ សមត្ថកិច្ចនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់។
ឯកឧត្តម ងួន រតនៈ បានសំណូមពរដល់អាជ្ញាធរក្រុង ស្រុកទាំងអស់ត្រូវចូលរួមការ ពារទប់ស្កាត់នៅបទល្មើសផ្សេងៗ នៅក្នុងតំបន់៣យើងនេះ ពិសេសគឺជួយថែរក្សានូវដើមឈើ ទាំងប៉ុន្មានឱ្យបានល្អដើម្បីទុកជាសម្បត្តិធម្មជាតិ៕