លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ពីអាការៈ១៤ចំណុចដែលមិនអាចចាក់វ៉ាក់សាំងបាន

TNM(ភ្នំពេញ)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលបានថ្លែងនៅ ក្នុងសន្និសិទសារព័ត៌មាន ពិសេសមួយកាលពី រសៀលម្សិលមិញ ដោយលោកស្រីបានបញ្ជាក់ថា ចំពោះបុគ្គលដែលមានអាការៈ១៤ចំណុច គឺមិនអាចចាក់វ៉ាក់សាំងបាននោះទេ។ អការៈទាំង១៤ចំណុចនោះរួមមាន ៖

១៖ មានអាយុក្រោម១៨ឆ្នាំ និង៦០ឆ្នាំឡើង
២៖ មានអាការៈក្ដៅខ្លួន
៣៖ មានជំងឺផ្លូវដង្ហើម (Acute respiratory disease) និងជំងឺហឺត(Asthma)
៤៖ មានជំងឺរុំារ៉ៃធ្ងន់ធ្ងរ ឬមានជំងឺរុំារ៉ៃឧស្សាហ៍ធ្វើទុក
៥៖ មានជំងឺអាឡែកស៊ី (Allergic) ដូចជា៖ ប្រតិកម្មអាឡែកស៊ី ជំងឺប្រទាលត្រអាក (Angioedema)
៦៖ មានប្រវត្តិប្រតិកម្មជាមួយនឹងវ៉ាក់សាំង៖ តាមការឲ្យដឹងថា វ៉ាក់សាំងកូវីដ-១៩នេះ មានសារធាតុផ្សំ (វីរុស កូវីដ-១៩ ដែលបានសម្លាប់រួច WIV04 និងសារធាតុផ្សំ៖ សូដូ្យមអុកស៊ីត “Sodium Oxide” ឌីសូដ្យូមហ៊ីដ្រូហ្សែនផូស្វាត “Sodium Dihydrogen phosphate” អាលុយមីញ៉ូមអីដ្រូហ្សែន “Aluminium Hydrogen”) ដូចនេះអ្នកដែល មានប្រតិកម្មជាមួយវ៉ាក់សាំង ឬបុគ្គលដែលមានប្រតិកម្មធ្ងន់ធ្ងរ ពេលចាក់ម្ជុលលើកទីមួយ ឬបុគ្គលមានចេញអាការៈប្រតិកម្មផ្នែកប្រព័ន្ឋប្រសាទ មិនត្រូវចាក់វ៉ាក់សាំងម្ដងទៀតនោះទេ។
៧៖ អ្នកមានជំងឺថ្លើម និងតម្រងនោមធ្ងន់ធ្ងរ មានជំងឺលើសឈាម ដែលប្រើថ្នាំគ្រប់គ្រងលែងបានមានជំងឺទឹកនោមផ្អែម និងអ្នកមានជំងឺដុះសាច់មហារីក។
៨៖ ស្រី្តមានផ្ទៃពោះ និងស្រ្តីក្នុងរយៈពេលបំបៅដោះ ឬស្រ្តីមានផែនការពរពោះក្នុងរយៈពេល៣ខែ។
៩៖ អ្នកមានជំងឺប្រកាច់ (កន្រ្តាក់) មានជំងឺឆ្កួតជ្រូក(ស្កន់) មានជំងឺសរសៃប្រសាទ ឬជំងឺរលាកស្រោមខួរ ឬមានជំងឺដំណរពូជ និងអ្នកជំងឺស្កន់ ដែលមិនអាចគ្រប់គ្រងបាន ឬអ្នកដែលមានបញ្ហាប្រព័ន្ឋសរសៃប្រសាទ ឬមានប្រវត្តិជំងឺសរសៃប្រសាទ “Guillain-Barre Syndrome” ជាដើម។
១០៖ អ្នកដែលពិនិត្យឃើញមានជំងឺកង្វះភាពផ្សាំពីកំណើត (Immune deficiency) អ្នកជំងឺឆ្លង HIV អ្នកមានជំងឺមហារីកកូនកណ្ដុរ (Lymphoma) អ្នកមានជំងឺឈាមស ឬមានជំងឺភាពស៊ាំ (Autoimmune)។
១១៖ អ្នកដែលប្រើប្រាស់ថ្នាំសម្រួលភាពស៊ាំប្រឆាំងនឹងជំងឺមហារីកដុំសាច់ (ថ្នាំគីមី បញ្ចាំងកាំរស្មី…)។
១២៖ អ្នកមានប្រវត្តិឆ្លងជំងឺកូវីដ-១៩។
១៣៖ អ្នកដែលត្រូវបានគ្រូពេទ្យព្យាបាល ឬបុគ្គលិកចាក់វ៉ាក់សាំងបញ្ជាក់ថាមិនគួរចាក់វ៉ាក់សាំង។
១៤៖ បុគ្គលដែលមិនស្ម័គ្រចិត្តចាក់វ៉ាក់សាំង៕

អត្ថបទដែលជាប់ទាក់ទង