សហរដ្ឋអាមេរិកនឹងបញ្ជូនទ័ពទៅកាន់បណ្តាប្រទេសរបស់អង្គការណាតូ មិនមែនអ៊ុយក្រែនទេ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា ក្នុងករណីមានការចោទប្រកាន់ពីការលុកលុយរបស់នៅក្នុងប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិកមានបំណងបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់បណ្តាប្រទេសនៃអង្គការណាតូ ប៉ុន្តែមិនមែននៅក្នុងប្រទេសអ៊ុយក្រែនផ្ទាល់នោះទេ។

លោក បៃដិន បានលាតត្រដាងថា លោកបានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក្នុងអំឡុងពេលនៃសន្និសីទវីដេអូរបស់ពួកគេថា ក្នុងករណី «មានការលុកលុយ» ទីក្រុងវ៉ាស៊ីនតោននឹងបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ប្រទេសចំនួន ៩ ដែលរួមមានប្រទេសប៊ុលហ្គារី ហុងគ្រី ឡាតវី លីទុយអានី ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី សាធារណរដ្ឋឆេក និងអេស្តូនី។

មេដឹកនាំសហរដ្ឋអាមេរិករូបនេះបាននិយាយថា «យើងនឹងរកស្វែងរកតម្រូវដែលអាចឱ្យយើងបញ្ជូនកងទាហានអាមេរិក និងកងកម្លាំងរបស់អង្គការណាតូបន្ថែមទៀតទៅក្នុងតំបន់ Flank ភាគខាងកើត ដែលប្រទេសទាំង ៩ របស់អង្គការណាតូស្ថិតនៅ ដែលជាកាតព្វកិច្ចដ៏របស់យើងក្នុងការការពារប្រទេសទាំងនោះពីការវាយប្រហារណាមួយដោយរុស្ស៊ី»។

លោកបាននិយាយបន្ថែមថា សហរដ្ឋអាមេរិកនឹងបន្តផ្តល់សមត្ថភាពការពារជាតិដល់ប្រជាជនអ៊ុយក្រែនដោយមិនបានបញ្ជាក់ឱ្យបានលម្អិតនោះទេ៕ (ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

អត្ថបទដែលជាប់ទាក់ទង