អបអរសារទពិធីបុណ្យណូអែល និងកម្មវិធីឆ្លងឆ្នាំសកល នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ
រដូវកាលនៃវិស្សមកាលបានមកដល់ហើយនៅក្នុងខែធ្នូនេះ ដើម្បីចូលរួមអបអរ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានរៀបចំតុបតែងយ៉ាងប្រណិត នឹងមានការប្រារព្ធពិធីបុណ្យអបអរដំបូងបំផុតរបស់សណ្ឋាគារផងដែរ ដោយមានការរៀបចំកម្មវិធីជប់លៀងយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិជួបជុំកម្សាន្តសប្បាយ។ ចាប់ផ្តើមពីកម្មវិធីទទួលទានអាហារលក្ខណៈប៊ូហ្វេបែបពិធីបុណ្យប្រពៃណីណូអែលនៅភោជនីយដ្ឋាន Market Café Restaurant & Lounge ឬជម្រើសទទួលទានអាហារឈុតនៅភោជនីយដ្ឋាន FiveFive Rooftop Restaurant & Bar នឹងជម្រើសជប់លៀងនៅបារ៍ក្រោមដីដំបូងគេបង្អស់នៅក្នុងរាជធានីភ្នំពេញ Metropole Underground។
នៅភោជនីយដ្ឋាន Market Café ទីកន្លែងផាសុកភាពផ្តល់នូវពន្លឺថ្ងៃធម្មជាតិ ភាពរស់រវើកបែបលក្ខណៈគួ្រសារជាមួយនិង Funderland ដែលជាកន្លែងកម្សាន្តសម្រាប់កុមារ ដោយភោជនីយដ្ឋានបានរៀបចំកម្មវិធីអាហារពេលល្ងាចផ្សេងៗគ្នា។ រីករាយជាមួយនិងអាហារប៊ូហ្វេបែបប្រពៃណីដ៏សម្បូរបែបមានដូចជា មាន់ទួគី អាហារសមុទ្រស្រស់ៗ ត្រីសាលម៉ុន អយស្ទ័រស្រស់រសជាតិឆ្ងាញ់ និងបង្អែមបែបប្រពៃណីបុណ្យណូអែលជាច្រើនទៀត ដែលប្រាកដថាលោកអ្នកនិងទទួលបានអារម្មរណ៍ល្អ មួយវិញទៀតយើងក៏មានតន្ត្រីប្រគុំផងដែរ។
• សម្រាប់ថ្ងៃបុណ្យណូអែល ទី២៤ ខែធ្នូ តម្លៃ ៨៨*ដុល្លារក្នុង១នាក់ អាហារប៊ូហ្វេពេលល្ងាច
• សម្រាប់ថ្ងៃណូអែល ទី២៥ ខែធ្នូ តម្លៃ ៧៨*ដុល្លារក្នុង១នាក់ អាហារប៊ូហ្វេ Christmas Brunch ម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង២រសៀល
• សម្រាប់ថ្ងៃណូអែល ទី២៥ ខែធ្នូ តម្លៃ ៨៨*ដុល្លារក្នុង១នាក់ អាហារប៊ូហ្វេពេលល្ងាច
• អាហារសម្រន់ពេលរសៀលបែបប្រពៃណីណូអែល តម្លៃ ៣៨*ដុល្លារក្នុង១នាក់
ទន្ទឹមនឹងនេះ នៅភោជនីយដ្ឋាន FiveFive Rooftop Restaurant & Bar នៅជាន់ទី១៤ បានរៀបចំអាហារឈុតយ៉ាងប្រណិតខណៈពេលដែលលោកអ្នកទទួលទានអាហារបណ្តើរនិងរីករាយទេសភាពដ៏ស្រស់ត្រកាលនៃដងទន្លេមេគង្គនៃទីក្រុងភ្នំពេញនាពេលរាត្រីផងដែរ។ រីករាយថ្ងៃដ៏អស្ចារ្យបំផុតជាមួយមនុស្សជាទីស្រលាញ់របស់អ្នក នូវឈុតអាហារដ៏ឈ្ងុយឆ្ងាញ់ដែលរៀបចំដោយមេចុងភៅសណ្ឋាគារ ហៃយ៉ាត់ លោក Richard Bias មុខម្ហូបនេះមានការច្នៃប្រឌិតខ្ពស់ដោយរួមបញ្ចូលគ្នានូវមុខម្ហូប “អាស៊ីបូព៌ានិងលោកខាងលិច” រួមទាំងអាហារសមុទ្រដែលមានគុណភាពល្អ ពិតជាគួរឱ្យភ្ញាក់ផ្អើលនឹងធ្វើឱ្យអ្នកមានអារម្មណ៍រំភើប។ តម្លៃ ១២៨*ដុល្លារក្នុង១នាក់សម្រាប់មនុស្សធំ និង ៣០*ដុល្លារក្នុង១នាក់សម្រាប់កុមារ (អាយុ៦ដល់១១)។
សម្រាប់លោកអ្នកដែលចូលចិត្តពិធីជប់លៀងពេលរាត្រី យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ជូននូវភាពសប្បាយរីករាយ រាំលេងកម្សាន្តនាពេលរាត្រីនៅបារ៍ Metropole Underground ដែលជារបារ៍ក្រោមដីដំបូងគេបង្អស់នៅក្នុងរាជធានីភ្នំពេញ។ ត្រូវបានបំផុសគំនិតដោយរបៀបរស់នៅទីក្រុងបែបស៊ីវីល័យចម្រុះ ជាបារ៍ដែលមានរចនាបទ្ម័ស្រដៀងនៅទីក្រុងប៉ារីសនាដើមសតវត្សរ៍ទី២០ គឺជាកន្លែងដ៏ទាន់សម័យសម្រាប់ការជួបជុំគ្នា និងបន្ធូរអារម្មណ៍ជាមួយភេសជ្ជៈចម្រុះ។ កម្សាន្តពេលរាត្រីដ័រសរវើកជាមួយក្រុមតន្ត្រី និងការសម្តែងរបស់ឌីជេ។ បារ៍ Metropole Underground ស្ថិតនៅក្នុសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី កណ្តាលរាជធានីភ្នំពេញ។ កុំភ្លេចចូលរួមសម្រាប់ការប្រារព្ធពិធីនាពេលខាងមុខនេះ