រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យវាយតម្លៃគម្រោងសាងសង់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំរដ្ឋលេខាធិការក្រសួងសុខាភិបាល និងអភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យវាយតម្លៃគម្រោងសាងសង់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ សន្តិសុខសង្គម ចេញផ្សាយ ថ្ងៃទី 9 ខែ ធ្នូ ឆ្នាំ 2021 162 លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះពិនិត្យ និងវាយតម្លៃគម្រោងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលសម្រេចបាន៩៧% ស្ថិតក្នុងទីរួមខេត្តត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។ 162 ចែករំលែក