ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៤ខែធ្នូឆ្នាំ២០២១ ខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា នឹងមានអាកាសធាតុចុះត្រជាក់រហូតដល់ ១៧អង្សាសេ

MC ៖ ក្រសួងធនធានទឹកបានបញ្ជាក់ថាៈចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៤ខែធ្នូឆ្នាំ២០២១ ខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជា នឹងមានអាកាសធាតុចុះត្រជាក់រហូតដល់ ១៧អង្សាសេ ដូចនេះសូមប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព ឲ្យបានគ្រប់ៗគ្នា ជាពិសេសគឺកុមារតូចៗ និងមនុស្សចាស់។ តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាៈព្រះរាជាណាចក្រកម្ពុជាបន្តទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសាន បក់ពីមធ្យមទៅបង្គួរ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ oC – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C ។ ចំពោះបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ – សីតុណ្ហភាពអប្បបរមា មានពី ១៧-២០ °C – សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °c ។ – សម្រាប់ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាព អប្បបរមា នៅក្នុងរង្វង់ ១៧°C ។ និងតំបន់មាត់សមុទ្រ ៖ – សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C ៕

អត្ថបទដែលជាប់ទាក់ទង