ឡាយចែកលុយៗតាមប្រព័ន្ធសង្គមហ្វេសប៊ុកត្រូវសមត្ថកិច្ចខេត្តស្ទឹងត្រែងចាប់ខ្លួនវាស់កំពស់ដោយត្រៀមបញ្ជូនបន្តទៅតុលាការពាក់ព័ន្ធករណីឆបោក

ខេត្តស្ទឹងត្រែងៈ បុរសម្នាក់ដែលល្បីល្បាញខាងឡាយទូរសព្ទ តាមរយៈទំនាក់ទំនងសង្គមហ្វេសប៊ុក ធ្វើការចែកលុយទាំងរយទាំងរយ ត្រូវបានសមត្ថកិច្ចនៅក្នុងខេត្តស្ទឹងត្រែង ធ្វើការចាប់ខ្លួនវាស់កំពស់បានសម្រេចហើយ នៅព្រឹកថ្ងៃទី 4 ខែធ្នូឆ្នាំ 2021 នេះ សមត្ថកិច្ចត្រៀមបញ្ជូនខ្លួនទៅកាន់តុលាការបន្តពីបទឆបោក។ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា រួមជាមួយនឹងនគរបាលខេត្តស្ទឹងត្រែង បានធ្វើការចុះស្រាវជ្រាវ ន៊បន្ទាប់មកក៏បានចាប់ឃាត់ខ្លួនបុរសម្នាក់ដែលល្បីឡាយចែកលុយ តាមប្រព័ន្ធសង្គមហ្វេសប៊ុក កាលពីថ្ងៃទី 3 ខែធ្នូ ឆ្នាំ 2021 ស្ថិតនៅចំណុចភូមិស្រែឬស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានដឹងថា ជនសង្ស័យដែលធ្វើការចាប់ឃាត់ខ្លួនខាងលើ មានឈ្មោះ កុង សីលា មានទីលំនៅក្នុងឃុំស្រែឫស្សីស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយបុរសម្នាក់នេះបានប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអនឡាញដោយប្រើប្រាស់ករណី ហ្វេសប៊ុក(facebook )ឈ្មោះ Hwe Kmn នឹងបានឡាយចែកលុយ ចែកមាសយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងអាខោន(account )របស់ខ្លួន។ ក្រោយពីបានចាប់ឃាត់ខ្លួនបុរសម្នាក់ដែលជាជនសង្ស័យនៅចំណុចខាងលើនោះរួចមកសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ។ហើយនៅថ្ងៃទី 4 ខែធ្នូនេះ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យបន្តទៅកាន់តុលាការខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់។ (ដោយសហការី TNM ស្ទឹងត្រែង)

អត្ថបទដែលជាប់ទាក់ទង