រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មាន គឺជាអ្នកដែលបានចូលរួមយ៉ាងសំខាន់ ក្នុងការ លុបបំបាត់នូវដំណឹងក្លែងក្លាយ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា អ្នកសារព័ត៌ មាន យើង គឺ មានតួនាទីសំខាន់ ក្នុងការលុបបំបាត់នូវដំណឹងក្លែងក្លាយទាំងនោះ ក្នុងការ ជួយ ណែនាំ និងជួយធានានូវទំនុកចិត្តរបស់ប្រជាពលរដ្ឋលើរាជរដ្ឋាភិបាល តាមរយៈផ្សាយ ព័ត៌មាន ពិត សម្ភារផ្សព្វផ្សាយដែលខ្លួនមាន។

ថ្លែងក្នុងសិក្ខាសាលាស្តីពី ផល ប៉ះពាល់ នៃដំណឹងក្លែងក្លាយ និងដំណោះស្រាយ របស់រាជរដ្ឋាភិបាល នៅខេត្ត សៀមរាប នៅ ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ទាក់ទងនឹងដំណឹងក្លែងក្លាយនេះ កម្ពុជា បាន ជួបប្រទះ ជាច្រើនណាស់មកហើយ ជាពិសេសក្នុងអំឡុងពេលរីករាលដាល នៃជំងឺកូវីដ ១៩នេះ។ ក្រៅពីការបង្កើតដំណឹងក្លែងក្លាយដោយក្រុមអមិត្ត ក្នុងគោលបំណងធ្វើឱ្យ មហា ជន បាត់ បង់ទំនុកចិត្តលើរាជរដ្ឋាភិបាល និងការចែករំលែកបន្តដោយមិនបានមើល គ្រប់ ជ្រុងជ្រោយ ពីសំណាក់អ្នកអានមួយចំនួននោះ។ ឯកឧត្ដមបានគូសបញ្ជាក់ថា ការអនុវត្តតួនាទីស្រប តាមវិជ្ជាជីវៈរបស់ខ្លួន ជាពិសេសនៅក្នុងស្ថានភាពតានតឹង ដូចជាការឆ្លងរាលដាល នៃ ជំងឺកូដ-១៩ នេះតែម្ដង វាមានភាពចាំបាច់សម្រាប់អ្នកសារព័ត៌មានដោយសារតែ ទីមួយ ៖ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលការណ៍បន្ទាន់ៗ ឆ្លើយ តប ទៅ នឹងព្រឹត្តិការណ៍ថ្មីៗទៅកាន់ប្រជាពលរដ្ឋ។ ទីពីរ៖ ផ្ដល់នូវព័ត៌មានសំខាន់ជូនប្រជា ពល រដ្ឋបានទាន់ពេលវេលា។ ទីបី៖ ពាំនាំនូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋជូន រាជរដ្ឋា ភិបាលវិញ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា យើងសង្កេតឃើញថា ស្ថិតក្នុងស្ថានភាព បែប នេះ ប្រជាពលរដ្ឋភាគច្រើនបានងាកមកមើលព័ត៌មានរបស់ស្ថាប័នរដ្ឋវិញ ដោយផ្អែក លើ ភាពត្រឹមត្រូវ រហ័ស និងជឿទុកចិត្ត ដែលនេះជាការងារសំខាន់។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជា មានិត ចិន តាមរយៈកិច្ចសហប្រតិបត្តិការអនុតំបន់ មេគង្គ-ឡានឆាង” ដែលបានផ្តល់ ជំនួយ ក្រោមមូលនិធិពិសេស ដល់បណ្តប្រទេសតាមបណ្ដោយទន្លេមេគង្គមានដូចជា មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ជំនួយ នេះ យើងបានសម្រេចនូវគម្រោងស្រាវជ្រាវ ក្រោមប្រធានបទ ផលប៉ះពាល់ នៃព័ត៌មានមិនពិត និងដំណោះស្រាយរបស់រដ្ឋាភិបាល ដែលនឹងប្រកាសផ្សព្វ ផ្សាយនូវ សៀវភៅស្តីពី ផលប៉ះពាល់នៃព័ត៌មានមិនពិត និងដំណោះស្រាយរបស់រដ្ឋាភិបាល ដែល ជាលទ្ធផលនៃការស្រាវជ្រាវនេះ។ ជាមួយគ្នានេះ ឯកឧត្ដមបានអះអាងថា ស្ថិតក្នុងតំបន់ អាស៊ាន យើងសង្កេត ឃើញ មានប្រទេសសិង្ហបុរីមុនគេ ដែលមាននូវច្បាប់ ប្រឆាំងនឹងព័ត៌ មានក្លែងក្លាយ។ ម៉ាឡេស៊ី ធ្លាប់បានអនុម័ត និងដកចេញវិញ។ រីឯប្រទេស ចំនួនទៀត ត្បិតមិនមានច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយដោយឡែក ប៉ុន្តែយើងសង្កេតឃើញមាន ច្បាប់ ដទៃទៀត ដែលមានភាពពាក់ព័ន្ធការបង្កើតឱ្យមាននូវដំណឹងក្លែងក្លាយ ដែលមានបង្កផល ប៉ះពាល់ដល់សង្គមជាតិ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា សម្រាប់កម្ពុជាយើងមិនទាន់បានគិតគូរ ទៅដល់ យន្តការបង្កើតច្បាប់ដូចប្រទេសសិង្ហបុរីនោះទេ ដោយសារតែយើងគ្រប់គ្រងបានល្អ ក៏ ប៉ុន្តែច្បាប់មួយចំនួនទៀតដែលមានភាពពាក់ព័ន្ធ អាចនឹងត្រូវបានអនុម័ត ដូចជាច្បាប់ ឧក្រិដ្ឋ កម្មបច្ចេកវិទ្យាជាដើម។

ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គ នាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន បានឱ្យដឹងថា កន្លងមកនេះ ទាក់ ទងនឹងការរីករាលដាលនៃដំណឹងក្លែងក្លាយ ក្រសួងព័ត៌មាន បានបង្កើតនូវគណៈ កម្មការ តាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលគណៈកម្មការនេះ អនុវត្តន៍ កិច្ចសហប្រតិ បត្តិ ការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ និងនិយ័តករទូរគមនា គមន៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើកិច្ចការងារយ៉ាងសកម្ម ក្នុង ការទប់ស្កាត់ដំណឹងក្លែងក្លាយ។  ជាលទ្ធផល ករណីមួយចំនួន ត្រូវបានភាគីពាក់ព័ន្ធ បាន ចូលរួមដោះស្រាយ និងលុបបំបាត់បានទាន់ពេលវេលា។ ក៏ប៉ុន្តែ ក្នុងករណីមួយចំនួនទៀត ដំណឹងក្លែងក្លាយ ត្រូវបានបង្កើត និងចែកចាយ ដោយសេរីក្នុងបណ្តាញសង្គម។ ឯកឧត្ដម ប្រតិភូបានលើកឡើងថា មូលហេតុនៃការមិនអាចគ្រប់គ្រងបានទាំងស្រុង គឺដោយ សារតែ ថ្នាលបណ្តាញសង្គម ដែលដំណឹងក្លែងក្លាយនោះ បានផ្សព្វផ្សាយ មិនស្ថិតនៅក្រោមការ គ្រប់គ្រងរបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង