ក្រសួងព័ត៌មានបន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីផលប៉ះពាល់នៃដំណឹងក្លែងក្លាយដល់អ្នកពាក់ព័ន្ធនៅខេត្តសៀមរាប សន្តិសុខសង្គម ចេញផ្សាយ ថ្ងៃទី 3 ខែ ធ្នូ ឆ្នាំ 2021 137 ក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី៣ ខែធ្នូនេះ បានបន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី“ផលប៉ះពាល់នៃដំណឹងក្លែងក្លាយ និង ដំណោះស្រាយរបស់រដ្ឋាភិបាល ដល់អ្នកពាក់ព័ន្ធនៅខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ដើម្បីស្វែងយល់អំពីវិធានការ យន្តការឆ្លើយតប ក៏ដូចជាបទប្បញ្ញត្តិពាក់ព័ន្ធនានា ក្នុងការទប់ស្កាត់ហានីភ័យ និង ប្រយុទ្ធ នឹងព័ត៌មានមិនពិត។ សិក្ខាសាលានេះក៏មានការចូលរួមពីឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងជាអនុប្រធានលេខាធិការដ្ឋានជាតិកម្ពុជានៃកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង លោកស្រី Shen Yue លេខាទី៣ នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រ កម្ពុជា (ចូលរួមតាមប្រព័ន្ធវីដេអូ) លោកបណ្ឌិត Chamnan Ngammarboudom អ្នកជំនាញ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ តំណាងអង្គភាព Thai Media Fund នៃព្រះរាជាណាចក្រថៃ (ចូលរួមតាមប្រព័ន្ធវីដេអូ) និងសិក្ខាកាមដែលភាគច្រើនជាអ្នកសារព័ត៌មានសរុប ប្រមាណ ១៧០នាក់ ។ សិក្ខាសិលានេះធ្វើឡើងក្នុងគោលបំណង ដើម្បីធានានូវបរិស្ថានព័ត៌មានល្អប្រសើរមួយសម្រាប់ប្រជាជនកម្ពុជា ធ្វើការសម្រេចចិត្ត បានត្រឹមត្រូវ និងចូលរួមជាមួយរដ្ឋាភិបាលក្នុងការថែររក្សាសុខុមាលភាពសង្គម វឌ្ឍនភាពសង្គម ក៏ដូចជាការរីកច្រើននៃប្រទេសជាតិ ផងដែរ។ សូមបញ្ជាក់ថា ដំណឹងក្លែងក្លាយ ជាបញ្ហាសំខាន់មួយ មិនសម្រាប់តែប្រទេសកម្ពុជានោះ តែជាបញ្ហាសកល ដោយត្រូវរួមគ្នាប្រយុទ្ធ ប្រឆំាង និងបន្សាបព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សង្គមជាតិ៕ 137 ចែករំលែក