អាជ្ញាធរខេត្តកំពង់ធំ ចុះពិនិត្យទីតាំងភូមិចាស់ និងដីស្រែនៅតំបន់ពីរ ដែលបងប្អូនប្រជាពលរដ្ឋ អាស្រ័យផល ក្នុងស្រុកស្ទោង

នៅព្រឹកថ្ងៃ១៣រោច ខែកត្ដិក ឆ្នាំឆ្លូ វត្រីស័កព.ស. ២៥៦៥ ត្រូនឹងថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពដីនៅតំបន់ពីរ ស្ថិតនៅភូមិប្រគាប ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។

ឯកឧត្តម ងួន រតនៈ បានណែនាំបន្តដល់បងប្អូនប្រជាកសិករ ដែលអាស្រ័យផលលើដីតំបន់ពីរ គឺអាស្រ័យផលធម្មតា។ ដើម្បីជួយដោះស្រាយដល់បងប្អូនប្រជាពលរដ្ឋ ក្នុងនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្ត នៅជាប់បឹងទន្លេសាបត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតំបន់បឹងទន្លេសាប កន្លងទៅថ្មីៗនេះ។

ឯកឧត្តមក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចអាជ្ញាធរមូលដ្ឋាន ត្រូវតែជួយការពារទប់ស្កាត់ការទន្ទ្រានយកដី សូមខិតខំជួយការពារឱ្យបានគង់វង្ស។ ក្នុងនោះផងដែរប្រសិនបើជនខិលខូចនៅតែបន្តការឈូសឆាយ មិនស្ដាប់តាមការណែនាំទេ ក្រុមការងារនឹងចុះទៅដល់គោលដៅដើម្បីអនុវត្តន៍ច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត៕ដោយ ស៊ុម វណ្ណា សម្រួលផ្សាយដោយ៖ ធូ​ កុសល

អត្ថបទដែលជាប់ទាក់ទង