ឯកឧត្តម​ ង៉ែត សុវណ្ណរ័ត្ន ប្រធាន​ក្រុម​ការងារ​បក្ស​ចុះ​ជួយ​ឃុំ​គោកធ្លកលើ​ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ស្តាប់របាយការណ៍ ការងារគណៈបក្សឃុំ យុវជនឃុំ

សៀមរាប÷ កាលពីសៅរ៍ ព្រឹក​ ថ្ងៃទី២៧​ ខែវិច្ឆិកា ឆ្នាំ​២០២១​ នៅទីស្នាក់ការ គណបក្ស​ឃុំ​ ឃុំគោកធ្លកលើ​ ស្រុក​ជីក្រែង​ ខេត្ត​សៀមរាប មានកិច្ច​ប្រ​ជុំស្តាប់របាយការណ៍ ការងារគណៈបក្សឃុំ  យុវជនឃុំ  ។ ក្នុងមតិសំណេះសំណាលនោះ ឯកឧត្តម​ ក៏បានលើផែនការរួមឆ្ពោះទៅកាន់ការងារបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥​ ឆ្នាំ២០២២​ និង របាយការណ៍​សេចក្តីសម្រេចបង្កើតគណៈកម្មការរៀបចំការបោះឆ្នោតនិងរាប់សន្លឹកឆ្នោត។ ឯកឧត្តមបានបន្តទៀតថា អ្វីៗទាំងអស់ត្រូវតែបម្រើប្រជាជនទោះក្នុងកាលទេសះណាក៏ដោយ ព្រោះពួកគាត់ជាម្ចាស់សន្លឹកឆ្នោតយើងរហូតសព្វថ្ងៃ ហើយក៏សូមថ្លែងនូវអំណរគុណអស់លោក លោកស្រី និងមន្រ្តីមូលដ្ឋានដែលបាន និងសមាជិកទាំងអស់ដែលបានមកក្នុង កម្មវិធី​ប្រជុំ​នេះ ដែលបាន​ប្រព្រឹត្ត​ទៅ​នៅឯទីស្នាក់ការ គណបក្ស​ឃុំ​ ឃុំគោកធ្លកលើ​ ស្រុក​ជីក្រែង​ ខេត្ត​សៀមរាប។ សូមបញ្ជាក់ថា សមាសភាពចូលរួម ចំនួន៦៣នាក់ លើសផែនការ៨នាក់ ។ ក្នុងនោះក៏មានសមាសភាព​ចូលរួម.​ រួមមាន​ ១. ឯកឧត្តម​ ង៉ែត សុវណ្ណរ័ត្ន ប្រធាន​ក្រុម​ការងារ​បក្ស​ចុះ​ជួយ​ឃុំ​គោកធ្លកលើ​ ២. លោក ដោក វណ្ណនេត អនុប្រធាន ៣. ឯកឧត្តម​ ប៉ុក សាភឿន   សមាជិក ៤. ក្រុម​ការងារ​យុវជន​ថ្នាក់​ខេត្ត​ ៥. លោក ព្រហ្ម ប៊ុនឡុង(យុ.ជ)សមាជិក ៦. លោក ឆឹង សុភាព(យុ.ជ) សមាជិក ៧. លោក ប៊ួ ចាន់រឹទ្ធ(យុ.ជ) សមាជិក ៨. លោក…ស/ជិក គ បឃុំ ៩. លោក​ មេ​ឃុំ.​ ឃុំ​គោកធ្លកលើ​ ១០. អស់លោក​លោកស្រី​សមាជិក​សមាជិកា​យុវជន​បក្ស​ ១១. ក្រុមការងារគណបក្សប្រជាជនថ្នាក់កណ្តាលចុះជួយពង្រឹងឃុំគោកធ្លកលើ។
អត្ថបទដែលជាប់ទាក់ទង