ប្រជាពលរដ្ឋបានប្រទះឃើញអាវុធជាង៣៣ដើមក្នុងចម្ការមានមួយកន្លែងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីចុះទៅពិនិត្យ!!!

ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋបានប្រទះឃើញអាវុធជាង៣៣ដើម នៅចំណុចចំការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ បន្ទាប់ពីបាន ឃើញអាវុធ ប្រជា ពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីចុះទៅពិនិត្យ នាយឧត្តមសេនីយ៍ខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មាននៅមុននេះបន្តិចថា នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា សមត្ថកិច្ចបានរកឃើញអាវុធចំនួន៣៣ដើម ស្ថិតក្នុងចម្ការមានមួយកន្លែង នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

តាមការបញ្ជាក់របស់សមត្ថកិច្ចអាវុធចំនួន៣៣ ដើមដែលសមត្ថកិច្ចរកឃើញនេះជាប្រភេទអាកា៤៧(AK47) ស្វ័យ៣០ដើម បង់៤០បង់ និងអាវុធM79 ចំនួន០៣ ដើម ។ នាយឧត្តមសេនីយ៍បាន បញ្ជាក់ថា បន្ទាប់ពីបានទទួលដំណឹងនេះសម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ឲ្យសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសសមត្ថកិច្ច ខេត្តបាត់ដំបងស្រាវជ្រាវរកប្រភពបន្ថែមទៀត និងបន្តស្រាវជ្រាវរកមុខសញ្ញា ។ ពេលនេះសមត្ថកិច្ច បានយកអាវុធទាំងអស់មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក។

អត្ថបទដែលជាប់ទាក់ទង