ឯកឧត្តម ងួនរតនៈ ចែកអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន នៅសង្កាត់កំពង់រទេះ

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ រួមជាមួយលោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានអញ្ជើញ ចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣០គ្រួសារ នៅសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃ៧កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ក្នុងឱកាសនោះថា ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច ប៉ុន្តែអាចជួយសម្រួលការលំបាក របស់បងប្អូនប្រជាពលរដ្ឋបានមួយគ្រាផងដែរ។

ទន្ទឹមនឹងនោះដែរ ឯកឧត្តម ងួន រតនៈ រួមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋគ្រប់រូប ទាំងជនជាតិខ្មែរ និងបរទេស ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ដោយឥតគិតថ្លៃ បានយ៉ាងរហ័ស មិនថាចំពោះប្រជាពលរដ្ឋទូរទៅដែលគ្រប់អាយុ ដែលបានកំណត់នោះទេ ថែមទាំងប្អូនៗកុមារតូចៗត្រូវបានផ្ដល់ ឱកាសទទួលបាននូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ទៀតផង។ ទាំងនេះពិតជាបានស្តែងឱ្យឃើញពីការគិតគូរ ការយកចិត្តទុកដាក់ នឹងការទទួលខុសត្រូវខ្ពស់របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះប្រជាជាតិទាំងមូល។

ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំភ្លេច អនុវត្តន៍តាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលគឺ បីកុំ និង បីការពារ ទោះបីបានទទួលវ៉ាក់សាំងរួមហើយក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង