មេឈ្មួញប​ន្តដឹកកាងឈើ​ចេ​ញពីដែនអ​ភិរក្សចូល​ស្រុកក្រូចឆ្មានាំ​ចេញលក់​បន្ត

TNM(ត្បួងឃ្មុំ)៖ប្រជាពលរដ្ឋនៅភូមិរកាខ្នុលស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំបានអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិចាត់វិធានការបង្ក្រាបឈ្មួញឈើឈ្មោះចំរើនជាបន្ទាន់។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៤កុម្ភៈ ឆ្នាំ២០២១វេលាម៉ោង៣និង៤៥នាទីមានការដឹកជញ្ជូនតាមរ៉ឺម៉កខ្នាតយក្ស ពីរគ្រឿងដឹកចេញពីដែនអភិរក្សព្រៃឡង់ ក្នុងខេត្ត ក្រចេះ ឆ្លងកាត់ ភូមិរកាខ្នុល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។ បើតាមប្រជាពលរដ្ឋបានឲ្យដឹងមិនថាឈើដឹកតាម គោយន្ដឬ ឡានកែច្នៃនិង រ៉ឺម៉កនោះទេឲ្យតែឆ្លងកាត់ តាមឃុំរកាខ្នុល គឺមានមេឈ្មួញ ឈ្មោះចំរើន ជាអ្នកទទួល និងដឹកចេញ បន្តតាម ខេត្តត្បួងឃ្មុំ ឆ្លងចូល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដើម្បីយកលក់បន្ត ។
ក្នុងនោះផងដែរក៏បានបញ្ជាក់ឲ្យដឹងថាដោយមេឈ្មួញ ឈើដុះស្លែ មានទំនាក់ទំនង ល្អជាមួយ លោកនង វន្នី នាយសង្កាត់ រដ្ឋបាលក្រូចឆ្មា រួមទាំង សមត្ថកិច្ចក្នុង ខេត្តត្បូងឃ្មុំ ផងនោះ ទើបបទល្មើស របស់មេឈ្មួញ ឈើឈ្មោះចំរើន តែងដឹកជញ្ជូន រាប់ឆ្នាំដោយ ពុំមានការបង្រ្កាបសោះឡើយ ។ ករណីបទល្មើស ដឹកជញ្ជូនឈើ ពីមេឈ្មួញ ឈ្មោះចំរើន ត្រូវបានគេ អះអាងថា សូម្បីលោកពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត ក៏រក្សាភាពស្ញៀមស្ងាត់ផងដែរ ទើបអាចដឹកឈើ ឆ្លងខេត្តបាន ដោយសុវត្ថិភាព ។
មានការរិះគន់ ចំៗឈ្មួញម្នាក់នេះក្រៅពីមានខ្នងបង្អែករឹងមាំគឺចេះបែងចែកផលប្រយោជន៍ដល់ម​ន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនបាន។ពាក់ព័ន្ធនឹងករណីខាងលើសារព័ត៌មានបានទំនាក់ទំនងទៅនាយសង្កាត់រដ្ឋបាលក្រូចឆ្មាក៏ដូចជាប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានមិនអាចទាក់ទងសុំការពន្យល់បាននៅព្រឹកថៃ្ង០៦ខែកុម្ភៈ២០២១បានទេ។គួររំលឹកដែរថាលោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈ​កម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាប​បទល្មើសធនធាន​ធម្មជាតិ នៅព្រឹក​ថ្ងៃព្រហស្បតិ៍នេះ បាន​ប្តេជ្ញាថា​នឹង​ចាត់​វិធានការ​យ៉ាងតឹងរ៉ឹងបំផុត ដើម្បី​យក​ឈ្នះឲ្យ​បាន​លើ​ អ្នក​ផ្សំគំនិត និងអ្នក​ប្រព្រឹត្តិ​បទល្មើស​ព្រៃឈើ។ តាម​លោក សៅ សុខា លោក​នឹង​មិន​អន់ឱន​ដាច់​ខាត​ គ្រប់​ជនល្មើស ជនសង្ស័យ និង​មន្ត្រី​ផ្សំគំនិត​ក្នុង​សំណុំ​រឿងបទល្មើសព្រៃឈើ។ «ត្រឹម​ត្រូវ ការពារដាច់ក្បាល​ចោល ខុស​ប្រឆាំងដាច់​ខាតកាត់​​ក្បាល​ក្រវាត់​ចោល​! អស់​អាយូស ក៏ធ្វើ​ដែរ ដើម្បីព្រៃឈើនៅសេសសល់ និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល គឺមាន​តម្លៃ។ សូម​គ្រប់​ខេត្ត​ទាំងអស់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​បញ្ហានេះឲ្យបាន​ច្បាស់ អាវុធហត្ថណា​ដែល​ប្រើឲ្យ​ទៅធ្វើកិច្ចការនេះហើយ បែរជា​ទៅឆ្លៀត​ឱកាស ទៅផ្សំគំនិត​ជាមួយគេ យក​លុយ ខ្ញុំ​រក​ឃើញ​គឺមុន​គេបំផុត អនុវត្ត​នីតិ​វិធីទូទៅនៃកងយុទ្ធពលខេមរភូមិន្ទ…»។នេះគឺជាការ​លើកឡើង​យ៉ាងម៉ឺងម៉ាត់ របស់នាយឧត្តមសេនីយ៍ ​សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ លោក​សៅ សុខា ដែល​ព្រមាន​ចាត់​វិធានាការ​លើ​គ្រប់​បុគ្គល ដែល​អាង​ខ្សែរយៈ ដើម្បីប្រព្រឹត្តិបទល្មើសព្រៃឈើ ឬ គ្រប់​មន្ត្រី​អាវុធហត្ថ ឬ មន្ត្រី​រដ្ឋាភិបាលណា ដែល​ផ្សំគំនិត​បង្កើតឲ្យ​មានការបំផ្លាញ​ព្រៃឈើ ថ្លែងថា ​ក្រុម​ការពារ​ល្បាត​ព្រៃ ត្រូវបាន​ផ្តល់​ប្រាក់​លើកទឹកចិត្ត ក្នុងមួយ​ថ្ងៃ ២ម៉ឺនរៀល បូក​រួម​នឹង​ការហូប​ចុក ថ្លៃសាំងផ្សេងៗ ដើម្បី​បង្ការ​កុំឲ្យ​ទៅទទួល​ប្រយោជន៍ពីជនល្មើស។ ប៉ុន្តែ​ប្រសិនបើ​ធ្វើបែបនេះហើយ មន្ត្រី​ទាំងនោះ នៅតែល្មើស នោះលោក​នឹង​មិន​អត់​ឱន​ឲ្យ​នោះទេ៕

អត្ថបទដែលជាប់ទាក់ទង