ឃាត់ខ្លួនអ្នកកត់ឆ្នោតកន្ទុយលេខវៀតណាមម្នាក់ កាលពីម្សិលមិញ ឥឡូវត្រូវបានដោះលែងឲ្យមានសេរីភាពវិញ!

(កណ្ដាល)៖សង្ស័យមានការដោះលែងអ្នកកត់ឆ្នោតកន្ទុយលេខវៀតណាមនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយក្រោយបង្ក្រាបបានកាលពីម្សិលមិញ។

គួររម្លឹកថា កាលពីនៅវេលាម៉ោង១៣និង២៥នាទី
ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកកៀនស្វាយ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ី ស្រីយ៉ា ភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយលួចកត់ឆ្នោតវៀតណាមខុសច្បាប់ រួមនឹងវត្ថុតាំងមួយចំនួន។

ដោយឡែកនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនបានកត់ឆ្នោតខ្មែរអោយទៅឈ្មោះ ប៊ុន ថន ភេទប្រុស អាយុប្រហែល ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឆ្នោត ទីលំនៅពុំស្គាល់។
ចំណែកឯឆ្នោតវៀតណាមកត់ឲ្យឈ្មោះ វិរ: ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ កត់ក្នុងមួយថ្ងៃតែមួយដងគឺម៉ោង១៦ល្ងាច។

ជាក់ស្តែងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះមានសេចក្តីរាយការណ៍បានបង្ហើបប្រាប់មក គេហទំព័រ«ដើមរាំង»យើងថា៖ មេឆ្នោតកត់កន្ទុយលេខឆ្នោតវៀតណាមម្នាក់ មានឈ្មោះ ស្រីយ៉ា ភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ដែលកត់កន្ទុយលេខឆ្នោតយកទៅអោយមេឆ្នោតខ្មែរអោយទៅឈ្មោះ ប៊ុន ថន ភេទប្រុស អាយុប្រហែល ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឆ្នោត ទីលំនៅពុំស្គាល់។
ចំណែកឯឆ្នោតវៀតណាមកត់ឲ្យឈ្មោះ វិរ: ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ កត់ក្នុងមួយថ្ងៃតែមួយដងគឺម៉ោង១៦ល្ងាច។
ត្រូវបានដោះលែងវិញហើយនៅព្រឹកថ្ងៃទី៣១,១០,២០២១នេះ ក្រោយមានការសម្រប សម្រួលនិងអន្តរាគមន៍ ពីមេឆ្នោតកត់កន្ទុយលេខទាំង០២នាក់នោះ។

ពាក់ព័ន្វរឿងបញ្ញាចោទប្រកាន់ខាងលើនេះ លោកព្រុំ សំណាង អធិការស្រុកកៀនស្វាយ បានប្រាប់សាព័ត៌មានក្នុងស្រុកនៅថ្ងៃទី៣១,១០,២០២១នេះថា៖ មិនមានការសម្រប សម្រួល អ្វីពីមេឆ្នោតកត់កន្ទុយលេខទាំង០២នាក់នោះទេ! តែដោយមានការសុំសម្រប សម្រួលពីដន្លងរបស់គាត់ដូចច្នេះថា៖លោក ប្អូន សំណាង សុំជួយ សម្រួល ករណី ដន្លងរបស់ បង មួយ ដែលគាត កត់ឆ្នោត មុិចៗ នៅខាងយើងដីឥដ្ឋនោះ ចាំថ្ងៃក្រោយ ចាំបង ណែនាំគាត់ គួរធ្វើមុិចៗនោះ ដូចនេះ សូមលោក ប្អូន អធ្យាស្រ័យ ផង ព្រោះអ្វីគាត់នៅយូរនោះគាត់ភ័យបង ធ្វើការ នៅ អគ្គនាយកដ្ឋាន អន្តោរប្រវេសន៍ ចាំពេលណា មួយ បង សុំ ជួប លោក ប្អូន។សូមអរគុណ!៖
ហើយទើបមានការអនុញាតិអោយគាត់វិល ត្រឡប់ ទៅវិញ។ បើយោងតាម សុខភាព ជនសង្ស័យនិងសំណើរធានារបស់ក្រុមគ្រួសារ
ដោយបានការ ឯកភាពពីថ្នាក់ដឹកនាំ
បានអនុញាតិអោយគាត់វិលត្រឡប់ទៅវិញនិងសន្យាកែខ្លួន បញ្ឃប់ប្រព្រឹត្តិល្មើសច្បាប់តទៅទៀតហើយ។

ចំពោះ ឈ្មោះ វិរ: និងឈ្មោះ ប៊ុន ថន លោកបានឲ្យកម្លាំងសមត្ថកិច្ចស្រាវជ្រាវហើយដើម្បីហៅមកសួរនាំនិងចាត់ការតាមនិតិវិធី ដើម្បីឆ្លើយតបនូវអ្វីដែលជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ច។

មហាជនរងចាំមើលថា៖ តើលោកឈឿន សុចិត្ត ស្នងការខេត្តកណ្តាល មានវិធានការបែបណា,,,? ចំពោះឈ្មោះ វិរ:និងឈ្មោះ ប៊ុន ថនដែលជាមេឆ្នោតកត់កន្ទុយលេខវៀតណាមដែលកូនកញ្ជែញ ល្អីអះអាងហើយមានផុសតាងជាច្រើនទៀតនោះ។

ប្រជាពលរដ្ឋតែងតែសរសើរលោកឈឿន សុចិត្ត ស្នងការខេត្តកណ្តាល មិនដាច់ពីម៉ាត់ថា៖ ជាស្នងការគំរូក្នុងទឹកដីខេត្តកណ្តាល ហើយតែងតែយកចិត្តទុកដាក់ ពីបញ្ហា សុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្ត និង សុខសុវត្តិភាព និងដាក់បទបញ្ជា លក្ខណៈភូមិឃុំ សុវត្ថិភាពទាំង៧ចំណុច ដល់មន្រ្តីក្រោមឱវាទដើម្បីអនុវត្តទៀតផង៕

 

អត្ថបទដែលជាប់ទាក់ទង