ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា ការអូសបន្លាយនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អស់រយ:ពេលជិត២ឆ្នាំ បានក្លាយជាវិញ្ញាសាសាក ល្បងសមត្ថភាពដ៏ធំមួយ ក្នុងការដឹកនាំ និងអភិវឌ្ឍសម្រាប់អាស៊ានទាំងមូល និងសម្រាប់ប្រទេសជាសមាជិកនីមួយៗ ព័ត៌មានជាតិ ចេញផ្សាយ ថ្ងៃទី 26 ខែ តុលា ឆ្នាំ 2021 142 ថ្លែងក្នុងបទអន្តរាគមន៍ទៅកាន់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ ដែលបាន ប្រារព្វបើកជាផ្លូវការក្រោមប្រធានបទ” យើងយកចិត្តទុកដាក់ យើងរៀបចំត្រៀមលក្ខណ: យើងរីកចម្រើនទៅមុខ”នៅព្រឹកថ្ងៃទី ២៦ តុលានេះ តាមរយ:ប្រព័ន្ធវីដេអូអនឡាញ ដែលព្រះ រាជាណាចក្រប៊្រុយណេដារ៉ុយសាឡាមធ្វើជាម្ចាស់ផ្ទះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូស បញ្ជាក់ថា ការអូសបន្លាយនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អស់រយ:ពេលជិត២ឆ្នាំកន្លងមក បានក្លាយជាវិញ្ញាសាសាកល្បងសមត្ថភាពដ៏ធំមួយ ក្នុងការដឹកនាំនិងអភិវឌ្ឍទាំងសម្រាប់អា ស៊ានទាំងមូល និង ទាំងសម្រាប់ប្រទេសជាសមាជិកនីមួយៗ ។ សម្តេចតេជោ មានប្រសាសន៍ថាមកដល់ពេលនេះយើងអាចវាយតម្លៃបានថា អាស៊ាននឹងឈា នទៅរកការគ្រប់គ្រងការរីករាលដាល នៃជំងឺនោះបានប្រកបដោយប្រសិទ្ធភាពនាពេលដ៏ខ្លីខាង មុខ។ ជាទិសដៅទៅមុខ ការងារសំខាន់បន្ត និងបន្ទាប់ គឺការស្តារនិងការអភិវឌ្ឍវិស័យសង្គម សេដ្ឋកិច្ចឡើងវិញ តាមរយ:ការធានាប្រក្រតីភាព នៃរំហូរពាណិជ្ជកម្ម ការធ្វើដំណើរ និងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម សេវាកម្ម និងការវិនិ យោគ ក្នុងន័យនេះ កម្ពុជាសូមគាំទ្រនូវការរៀបចំទស្សន វិស័យអាស៊ានក្រោយឆ្នាំ២០២៥ និងស្វាគមន៍ការអនុម័តលក្ខខណ្ឌប្រតិបត្តិសម្រាប់ក្រុមការងារជាន់ខ្ពស់ទទួលបន្ទុកកិច្ចការនោះ។ នៅក្នុងសុន្ទរកថាគន្លឹ: ដែលទាក់ទិនទៅនឹងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា សម្តេចតេជោបានថ្លែងថា នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបាន កំណត់យកការចាក់វ៉ាក់សាំង ជាវិធានការយុទ្ធសាស្រ្តគន្លឹ: គួបផ្សំនិងវិធានការផ្សេងទៀត។ គិតត្រឹម ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់ សាំងដល់ប្រជាពលរដ្ឋ ១៣លាន ៧សែននាក់ សមមូលនឹងអត្រា ៨៥,៣៣ភាគរយ នៃចំនួនប្រជាជនសរុប១៦លាននាក់។ ជាការវាយតម្លៃជំងឺកូវីដនៅកម្ពុជា ស្ថិតនៅក្នុងស្ថានភាពគ្រប់ គ្រងបានល្អ។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិ បាល បាននិងកំពុងជំរុញការបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ តាមគន្លងប្រក្រតីភាពថ្មី ហើយក៏គ្រោងនឹងដាក់ ចេញយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី នៅចុងឆ្នាំ២០២១នេះ។ គួរបញ្ជាក់ថា ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ តាមប្រព័ន្ធវីដេអូអនឡាញ ប្រមុខមេដឹកនាំនៃប្រទេសអាស៊ានទាំងអស់ លើកលែងតែមេដឹកនាំ នៃសហភាពមីយ៉ាន់ម៉ារ បានយាងនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំ ឆ្នាំរបស់ខ្លួន ដើម្បីពិនិត្យពិភាក្សាទៅលើរបៀបវារ: គ្រោងទុក និងក្រោមកិច្ចដឹកនាំផ្ទាល់ពី ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា ប្រធានអង្គប្រជុំ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ មេ ដឹកនាំអាស៊ាន បានធ្វើការពិភាក្សាទៅលើរបៀបវារ:សំខាន់ៗ ចំនួន២ ក្នុងនោះរួមមានទី១ ការកសាងសហគមន៍អាស៊ាន និងទី២ ការឆ្លើយតប នឹងជំងឺកូវីដ-១៩។ ដោយឡែកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៩ មេដឹកនាំអាស៊ាន បានធ្វើការពិភាក្សាទៅលើរបៀបវារ:សំខាន់ៗចំនួន២ ទី១ទំនាក់ទំនងខាងក្រៅ និងមជ្ឈភាពអាស៊ាន ទី២ការផ្លាស់ប្តូរទស្សន: ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ៕ 142 ចែករំលែក