វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១២៤ ៨០០ដូស ពីមជ្ឈមណ្ឌលកូវ៉ាក់ មកដល់កម្ពុជានៅល្ងាចថ្ងៃនេះ ព័ត៌មានជាតិ ចេញផ្សាយ ថ្ងៃទី 23 ខែ តុលា ឆ្នាំ 2021 177 លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល រួមជាមួយនឹង លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា អញ្ជើញទទួលការមកដល់នូវវ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) ចំនួន ១២៤ ៨០០ ដូសបន្ថែមទៀត តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) និងធ្វើសន្និសីទសារព័ត៌មានពីការមកដល់នេះ នាល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ 177 ចែករំលែក