ស្នងការនគរបាលខេត្តកែបកិច្ចប្រជុំផ្សព្វ ផ្សាយផែនការរក្សាសន្តិសុខ និងពង្រឹងវិធានការ ទប់ស្កាត់ការនាំចូលជំងឺកូវីដ-១៩ពីប្រទេសជិតខាង

TNM(ខេត្តកែប )៖ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប ព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងវិធានការបង្ការទប់ស្កាត់ការនាំចូលជំងឺកូវីដ-១៩ ពីប្រទេសជិតខាង (វៀតណាម-ថៃ) ទៅក្នុងសហគមន៍ និងផ្សព្វផ្សាយផែនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន វៀតណាម ឆ្នាំ២០២១។

អង្គប្រជុំក៏មានវត្តមានលោក លោកស្រីស្នងការរងតាមបណ្តាផែន នាយការិល័យជំនាញ ប្រធានអង្គភាពអន្តរាគមន៍ អធិការនគរបាលក្រុង ស្រុក ប្រធានក្រុមចម្រុះចុះជួយមូលដ្ឋានគ្រប់ក្រុម និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ឃុំ សង្កាត់ អញ្ជើញចូលរួមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង