ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ខេត្តកែប គឺការដាក់ឱ្យដំណេីរការនូវសាលាដំបូងខេត្តកែប ជាផ្លូវការ ! សន្តិសុខសង្គម ចេញផ្សាយ ថ្ងៃទី 24 ខែ កញ្ញា ឆ្នាំ 2021 199 ខេត្តកែប, ព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ការដាក់ឱ្យដំណើរការសាលាដំបូងខេត្តកែប នាពេលនេះ នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្ត ព្រមទាំងបានចូលរួមលើកកម្ពស់សេវាយុត្តិធម៌នៅកម្ពុជា កាន់តែមានភាពងាយស្រួល ឆាប់រហ័សស្របតាមទិសដៅក្រសួងយុត្តិធម៌ និងស្របតាម កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា សំដៅលើកកម្ពស់គុណភាពនៃការកាត់ក្តីឱ្យបានត្រឹមត្រូវយុត្តិធម៌ និងស្អាតស្អំ បង្កើនជំនឿទុកចិត្តពីសាធារណជនមកលើប្រព័ន្ធយុត្តិធម៌កម្ពុជា ។ ក្នុងរយៈពេលកន្លងមក ខេត្តកែបពុំធ្លាប់មានអង្គភាពសាលាដំបូង និងពន្ធនាគារឡេីយ ដោយរាល់កិច្ចការពាក់ព័ន្ធនឹងតុលាការ និងពន្ធនាគារ គឺសហការអនុវត្តរួមជាមួយនឹងសាលាដំបូង និងពន្ធនាគារខេត្តកំពត ។ ថ្ងៃនេះជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដោយស្របពេលជាមួយថ្ងៃនៃទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា ខេត្តកែប បានរៀបចំពិធីដាក់ឱ្យដំណេីរការសាលាដំបូងខេត្តកែប និងប្រកាសចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តកែប និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម កេីត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ៕ 199 ចែករំលែក