កម្ពុជានឹងរៀបចំពិធីបើក-បិទ និងព្រះរាជពិធីសុំភ្លើងអាទិ ទេព-រត់ភ្លើងគប់ឱ្យកាន់តែល្អ ព័ត៌មានជាតិ ចេញផ្សាយ ថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ 2021 314 ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំ តាមប្រព័ន្ធ ZOOM នៅព្រឹកថ្ងៃអង្គារទី២១ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារពិធីបើក-បិទ និងព្រះរាជពិធីសុំភ្លើងអាទិ ទេព-រត់ភ្លើងគប់ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្ររបស់ព្រះរាជា ណាចក្រកម្ពុជា។ ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍នេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា សម្តេចពិជ័យសេនាប្រធាន CAMSOC បានត្រួតពិនិត្យបន្ថែមលើគ្រោង ឆ្អឹងនៃព្រះរាជពិធីសុំភ្លើងអាទិទេពគ្រោងនឹងធ្វើពិធីនៅប្រាសាទអង្គរវត្ត ខេត្តសៀម រាប ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏មានពិធីរត់ភ្លើងគប់ចេញពីកម្ពុជាចេញ ទៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ រួចហើយរត់ត្រឡប់ចូលមកកម្ពុជា នៅជុំវិញបឹង ទន្លេសាបឆ្ពោះមកពហុកីឡ ដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងពិធីបើក-បិទស៊ីហ្គេម ឆ្នាំ២០២៣តែម្តង ដោយបានកំណត់កាលបរិច្ឆេទរួចរាល់ហើយ។ ចំពោះគម្រោងពិធីបើក-បិទស៊ីហ្គេម ២០២៣ ត្រូវបានពិនិត្យយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត ដោយបានរៀបចំ ផែនការគោលសំខាន់ៗអស់ហើយៗត្រូវបន្តបំបែកកម្មវិធីលម្អិត ដូចជានៅក្នុងកម្មវិធីបើក-បិទនេះមានទស្សនីយ ភាព ធនធានសម្តែង សម្ភារ និងគម្រោងថវិកាជាដើម។ ឯកឧត្តមអគ្គលេខាធិការសង្កត់ធ្ងន់ថា ចំពោះការរត់ភ្លើងគប់នេះ ត្រូវធ្វើការរួមគ្នាសម្រាប់ពិធីរត់ក្នុងប្រទេសគឺជាការសហការគ្នាជាមួយអាជ្ញាធរខេត្ត ខណៈពិធីរត់ភ្លើងគប់នៅបណ្តាប្រទេសទាំងអស់នៅអាស៊ីអាគ្នេយ៍ត្រូវសហការជាមួយក្រសួងការបរ ទេស និងសហប្រតិបត្តិការ អន្តរជាតិ និងបណ្តាស្ថានទូតកម្ពុជាប្រចាំប្រទេសនីមួយៗ ដោយCAMSOC បានកំណត់កាលបរិច្ឆេទរួចហើយថា ប្រទេសណាត្រូវរត់ភ្លើងគប់នេះ ពីថ្ងៃណាដល់ថ្ងៃណា ហើយការត់ក្នុងស្រុកត្រូវរត់ពីថ្ងៃណាដល់ថ្ងៃណា ដែលពេលវេលាទាំងអស់នេះត្រូវបានកំណត់ជាគោលការណ៍រួចហើយ។ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានបញ្ជាក់លើកិច្ចពិភាក្សាមួយ ចំនួនទៀត ដែលសម្តេចប្រធានបានណែនាំឱ្យគណៈអចិន្ត្រៃយ៍ CAMSOC ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន ពង្រឹងលើកិច្ចប្រជុំបន្ថែមលើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសប្រចាំសប្តាហ៍ ឬអាច២ដងក្នុង១ សប្តាហ៍។ ឯកឧត្តមបណ្ឌិត ថោង ខុន បានសង្កត់ធ្ងន់ហើយថា រៀង រាល់ថ្ងៃចន្ទ គឺពិនិត្យទៅលើគណៈកម្មការជំនាញរបស់ខ្លួននីមួយៗថាតើមានបញ្ហាប្រឈមអ្វីខ្លះ មានអ្វីដែលត្រូវជំរុញបន្ត និងការដោះស្រាយជាដើម។ រីឯនៅថ្ងៃអង្គារគឺត្រូវ លើកិច្ចការធំៗ និងអាចអញ្ជើញចូលរួមពីសម្តេចប្រធាន CAMSOC ដែលត្រូវដោះស្រាយ និងជំរុញបន្តលើកិច្ចការធំៗទូទៅ៕ 314 ចែករំលែក