ឯកឧត្តមបណ្ឌិត គឹម ពីនន់ អញ្ជើញផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ពាក់ព័ន្ធនឹងវេទិកាមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប នាពេលខាងមុខ សន្តិសុខសង្គម ចេញផ្សាយ ថ្ងៃទី 16 ខែ កញ្ញា ឆ្នាំ 2021 132 ឯកឧត្តមបណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM) និងជាអនុប្រធានអនុគណៈកម្មការសម្របសម្រួលការរៀបចំព្រឹត្តិការណ៍ក្រៅពីកិច្ចប្រជុំកំពូល អញ្ជើញផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ពាក់ព័ន្ធនឹងវេទិកាមហោស្រព វប្បធម៌អាស៊ី-អឺរ៉ុប ដែលនឹងប្រព្រឹត្តិទៅនៅចុងខែវិច្ឆិកាខាងមុខ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងវប្បធម៌។ 132 ចែករំលែក