លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប ចុះពិនិត្យបទល្មើសតាមព្រំដែននិងស្ថានភាពទឹកជំនន់ ព័ត៌មានជាតិ ចេញផ្សាយ ថ្ងៃទី 14 ខែ កញ្ញា ឆ្នាំ 2021 194 ខេត្តបន្ទាយមានជ័យ÷ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានចាត់តាំងស្នងការរងចំនួន៣រូប រួមមាន: លោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនការងារព្រំដែនគោក លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសជួញដូរមនុស្ស លោកវរសេនីយ៍ឯក ជុន លាង ស្នងការរងទទួលទិស៨០៧ ចុះត្រួតពិនិត្យស្ថានភាពព្រំដែន បទល្មើសឆ្លងដែនខុសច្បាប់ និងស្ថានភាពទឹកជំនន់។ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនការងារព្រំដែនគោក បានមានប្រសាសន៍ថា គោលបំណងនៃការចុះបេសកកម្មតាមព្រំដែនថ្ងៃនេះគឺ ចុះត្រួតពិនិត្យកងកម្លាំងតាមគោលដៅ -ទប់ស្កាត់មេខ្យល់ បទល្មើសឆ្លងដែនខុសច្បាប់ និងការដាក់កម្លាំងត្រៀមលក្ខណៈជាស្រេច ដើម្បីត្រៀមបង្ការ សង្គ្រោះ ពលរដ្ឋនៅតំបន់រងគ្រោះដោយទឹកជំនន់ ការជម្លៀសពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រ នៃវរសេនាតូចការពារព្រំដែនគោក លេខ៨០៧។ ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងក៏បាននាំយកអំណោយអាវយឺត ចែកជូនដល់កម្លាំង និងមានមតិផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ អនុវត្តតួនាទី ភារកិច្ចបានល្អ រួមគ្នាទប់ស្កាត់រាល់បទល្មើសតាមព្រំដែន ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងបន្តអនុវត្តការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ៕ 194 ចែករំលែក
ខេត្តបន្ទាយមានជ័យ÷ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានចាត់តាំងស្នងការរងចំនួន៣រូប រួមមាន: លោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនការងារព្រំដែនគោក លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសជួញដូរមនុស្ស លោកវរសេនីយ៍ឯក ជុន លាង ស្នងការរងទទួលទិស៨០៧ ចុះត្រួតពិនិត្យស្ថានភាពព្រំដែន បទល្មើសឆ្លងដែនខុសច្បាប់ និងស្ថានភាពទឹកជំនន់។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនការងារព្រំដែនគោក បានមានប្រសាសន៍ថា គោលបំណងនៃការចុះបេសកកម្មតាមព្រំដែនថ្ងៃនេះគឺ ចុះត្រួតពិនិត្យកងកម្លាំងតាមគោលដៅ -ទប់ស្កាត់មេខ្យល់ បទល្មើសឆ្លងដែនខុសច្បាប់ និងការដាក់កម្លាំងត្រៀមលក្ខណៈជាស្រេច ដើម្បីត្រៀមបង្ការ សង្គ្រោះ ពលរដ្ឋនៅតំបន់រងគ្រោះដោយទឹកជំនន់ ការជម្លៀសពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រ នៃវរសេនាតូចការពារព្រំដែនគោក លេខ៨០៧។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងក៏បាននាំយកអំណោយអាវយឺត ចែកជូនដល់កម្លាំង និងមានមតិផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ អនុវត្តតួនាទី ភារកិច្ចបានល្អ រួមគ្នាទប់ស្កាត់រាល់បទល្មើសតាមព្រំដែន ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងបន្តអនុវត្តការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ៕