មិត្តភាពដែកថែប កម្ពុជា-ចិន គ្មានពេលណារង្គោះរង្គើឡើយ ទោះបីជាមានប្រទេសដទៃចង់បំបែកបំបាក់ក៏ដោយ ព័ត៌មានជាតិ ចេញផ្សាយ ថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ 2021 144 ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់ថា មិត្តភាពដែកថែប របស់កម្ពុជានិងចិន នឹងកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយមិនអាចបែកបាក់គ្នានោះឡើយ បើទោះបីជាមានការ លួងលោម និងការលើកឡើង របស់ប្រទេសដទៃ ដែលមានចេតនាចង់បំបែកបំបាក់មិត្តភាពរវាងកម្ពុជា និងចិនក៏ដោយនោះ។ ថ្លែងក្នុងពិធីប្រគល់-ទទួល វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់ ភាគីចិន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវវរាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ បានកសាងទំនាក់ទំនងជាមួយនឹងសាធារណរដ្ឋប្រមានិតចិនតាំងពីជំនួបដំបូង ដែលចំណុចនោះ គឺជាការចាប់ផ្តើមនាំមកនូវទំនាក់ទំនងដ៏ល្អ ហើយវាមិនមែនជាការចៃដន្យនោះទេ ក៏ប៉ុន្តែមានការត្រួសត្រាយផ្លូវ ដោយព្រះបរមរតនកោដ្ឋ ជាមួយនឹងមេដឹកនាំជំនាន់ដើមរបស់ចិន ។ សម្តេចតេជោបន្តថា កម្ពុជាបានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន តាំងពីចិនមិនទាន់ចូលជាសមាជិកអង្គការសហប្រជាជាតិមកម្ល៉េះ ដែលនេះជាចំណុចដែលត្រូវចងចាំ ដែលមានន័យថា ព្រះអង្គបានចាប់យកចំណុចគន្លឹះ ដែលមានចក្ខុវិស័យវែងឆ្ងាយ ហើយភាពប្រាកដប្រជាបានកើតឡើង។ សម្តេចតេជោបន្តទៀតថា បន្ទាប់ពីទំនាក់ទំនងព្រះបរមរតនកោដ្ឋ គឺនៅមានព្រះរាជបុត្ររបស់ព្រះអង្គដែលជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន រួមទាំងរូបសម្តេចផ្ទាល់ បន្តអនុវត្តនយោបាយចិនតែមួយ និងបន្តនៅក្នុងទំនាក់ទំនងដ៏ល្អបន្ថែមទៀត ដែលជាទំនាក់ទំនងដែកថែបគ្មានអ្នកណាមកបំបែកបានឡើយ។ សំឡេង « មិត្តភាពដែបថែបនៅទីនេះបើតាមខ្ញុំកាត់យល់ ហើយការយល់ដឹងរបស់ខ្ញុំគឺនៅត្រង់ ការជឿទុកចិត្តគ្នាដែលបន្ថែមន័យសង្កត់ទៅលើ ទំនាក់ទំនងយុទ្ធសាស្រ្តដៃគូគ្រប់ជ្រុង ជ្រោយ ។ មិនតិចទេប្រទេសដែលមានកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តឬភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងចិនជាមួយប្រទេសដទៃ ក៏ប៉ុន្តែនៅទីនេះប្រធានាធិបតី ស៊ី ជីនពីង បានបន្ថែម ពាក្យគឺមិត្តដែកថែប ចំណុចដែលខ្ញុំយល់ដឹងអំពីន័យនេះ គឺការជឿទុកចិត្តគ្នាខាងនយោបាយពិតប្រាកដ ដែលគ្មានពេលណារង្គោះរង្គើរវាងភាគីទាំង២ ទោះបីត្រូវទទួលសម្ពាធពីអ្នកនេះ ទទួលសម្ពាធពីអ្នកនោះ ក៏ប៉ុន្តែយើងមិនបាន ដោយរោយទៅតាមការគំរាម ដោយរោយទៅតាមការលួង លោមរបស់អ្នកណាទាំងអស់ ព្រោះយើងត្រូវគោរពដោយមានការស្មោះត្រង់ក្នុងទំនាក់ទំនងជាមួយគ្នា » ៕ 144 ចែករំលែក