កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងនឹងជួយជំរុញពាណិជ្ជកម្មទ្វេភាគីកាន់ច្រើន

ភ្នំពេញ៖កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា- សាធារណកូរ៉េ (CKFTA) នៅដើមខែតុលាខាងមុខនេះ នឹងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត ដែលនឹងអាចជួយស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ១៩ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរ ទេស និងសហប្រតិបត្តិការ អន្តរជាតិ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា ក្នុងកិច្ច ប្រជុំទ្វេភាគីនៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរ ទេសនិងសហប្រតិបត្តិការ អន្តរជាតិ និងឯកឧត្តម ឆុង អើយយ៉ុង រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េនៅទីក្រុងសេអ៊ូលបានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំងចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដែលឆ្លុះបញ្ចាំងតាម រយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ជាញឹកញាប់រវាងប្រទេសទាំងពីរ។ រដ្ឋមន្រ្តីទាំងពីរ ក៏មានការពេញចិត្តដោយបានកត់សម្គា ល់ពីស្ថិរភាព នៃទំហំពាណិជ្ជ កម្មទ្វេភាគីរវាងប្រទេសទាំង ពីរ និងកំណើននៃការវិនិយោគរបស់សាធារណរដ្ឋកូរ៉េនៅកម្ពុជា ទោះបីជាមានការរីករាលដាល នៃជំងឺកូវីដ-១៩ ក៏ដោយ។ រដ្ឋមន្រ្តីទាំងពីរក៏មានសុទិដ្ឋិនិយមថា កិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីកម្ពុជា- សាធារណរដ្ឋកូរ៉េ (CKFTA) ដែលនឹងត្រូវចុះហត្ថលេខានៅដើមខែតុលាខាងមុខនេះ នឹងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត ព្រមទាំងជួយពន្លឿនការស្តារសេដ្ឋកិច្ច នៃប្រទេសទាំងពីរឡើងវិញ នៅក្រោយវិបត្តិកូវីដ-១៩ ។ នៅក្នុងឱកាសនោះដែរឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា កម្ពុជាស្ញប់ ស្ញែងចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់សាធារណរដ្ឋកូរ៉េក្នុងការពង្រីកជំនួយអភិវឌ្ឍន៍ក្រោមគោលនយោបាយឆ្ពោះទៅរកទិសខាងត្បូងថ្មី និងស្វាគមន៍គោលនយោ បាយឆ្ពោះទៅរកទិសខាងត្បូងថ្មី បូក ដែលផ្តោតលើវិស័យសំខាន់ៗចំនួន ៧ ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើវិស័យសុខាភិបាល និងវេជ្ជសាស្រ្ត។ ឯកឧត្ដម ឆុង អើយយ៉ុង បានបញ្ជាក់សាជាថ្មីថា ដោយ សារកម្ពុជាជាប្រទេសមួយក្នុង ចំណោមប្រទេសដៃគូអាទិ ភាព ក្នុងកម្មវិធីជំនួយអភិវឌ្ឍ ន៍ផ្លូវការ និងជាដៃគូស្នូលក្នុងគោលនយោបាយឆ្ពោះទៅរកទិសខាងត្បូងថ្មីរបស់សាធារ ណរដ្ឋកូរ៉េ សាធារណរដ្ឋកូរ៉េនឹងបន្តជួយនិងសហការជា មួយកម្ពុជា ក្នុងវិស័យគ្រប់ គ្រងទឹក សុខភាពសាធារណៈ ការដឹកជញ្ជូន ការអប់រំ និងវិស័យចាំបាច់ផ្សេងទៀតនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង