ស្ត្រីមានផ្ទៃពោះនិងស្រ្តីបំបៅដោះកូនដោយទឹកដោះ អាចស្ម័គ្រចិត្តទទួលការចាក់វ៉ាក់ សាំងកូវីដ១៩បានជាធម្មតា

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី

ភ្នំពេញ៖លោកជំទាវ ឱ វណ្ណឌីនបានបញ្ជាក់ថា ស្ត្រីមានផ្ទៃ ពោះនិងស្រ្តីបំបៅដោះកូនដោយទឹកដោះ អាចស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងកូវីដ ១៩បានជាធម្មតា ដើម្បីទទួលបានភាពសុំា និងការពារពីការចម្លងជំងឺកូវីដ១៩ដ៏កាចសាហាវ ខណៈដែលទូទាំងពិភពលោក ក៏បាននិងកំពុងដំណើរចាក់ដោយរលូនដែរ ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិ បាល និងជាប្រធានគណៈកម្ម ការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ( គ.វ.ក១៩ ) បានមានប្រសាសន៍ថា វ៉ាក់សាំងកូវីដ-១៩ដែលកម្ពុជាកំពុងប្រើ ប្រាស់ក្នុងពេលបច្ចុប្បន្ននេះ គឺសុទ្ធសឹងតែមានគុណភាពនិងប្រសិទ្ធភាពទាំងអស់ ដែលអាចចាក់ជូនប្រជាពលរដ្ឋបានស្ទើរតែ១០០ភាគរយ លើក លែងតែករណីធ្ងន់ធ្ងរចាំបាច់មួយចំនួនតែប៉ុណ្ណោះ ។ លោកជំទាវ បានបន្តថា កាលពីចាប់ផ្តើមផ្តល់វ៉ាក់សាំងកូវីដ-១៩លើកដំបូង ក្រុមអ្នក ជំនាញផ្តល់ការណែនាំ ដោយមិនទាន់ឱ្យផ្តល់វ៉ាក់សាំងជូនស្រ្តីមានផ្ទៃពោះនោះទេ ដោយ សារមិនទាន់មានការសិក្សាបែបវិទ្យាសាស្ត្រណាមួយច្បាស់លាស់ ថាតើស្ត្រីមាន ផ្ទៃពោះឬបំបៅដោះកូនត្រូវអនុវត្តន៍យ៉ាងណា ដោយ ពេលនោះក្រុមអ្នកជំនាញ បានណែនាំឱ្យមានការប្រុង ប្រយ័ត្នរយៈពេល៣ខែ ។ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ន ក្រុមអ្នកជំនាញមិនមានការហាម ឃាត់ទៀតនោះឡើយ ខណៈដែលការចាក់នេះ មានពាស ពេញពិភពលោក ហើយក៏មានការសិក្សាយ៉ាងម៉ត់ចត់អំពីប្រសិទ្ធភាពនិងគុណភាពរបស់វ៉ាក់សាំង ជាពិសេសអង្គការសុខភាពពិភពលោក (WHO) បានដាក់បញ្ចូលវ៉ាក់សាំងទាំងនេះ ទៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់រួចហើយផងដែរ ។   លោកជំទាវបានបន្ថែមទៀតថា ដូច្នេះសម្រាប់ស្ត្រីមានផ្ទៃ ពោះនិងស្ត្រីកំពុងបំបៅដោះកូន ដែលស្ម័គ្រចិត្តទៅទទួលវ៉ាក់សាំង អាចអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងនៅតាមទីតាំងដែលនៅជិតបំផុត ។ម្យ៉ាងវិញទៀត ប្រសិនបើតាមបណ្តាខេត្តខ្លះបានបិទយុទ្ធនាការហើយក្តី ក៏បងប្អូនអាចស្វែងរកវ៉ាក់សាំង នៅតាមទីតាំងសុខាភិបាលសាធារណៈ ដែលបានកំណត់ដោយរដ្ឋបាលខេត្តនីមួយៗ ។ សំឡេង ៖ « ខ្ញុំបានបញ្ជាក់ច្បាស់ហើយថា ស្ត្រីដែលមាន ផ្ទៃពោះនិងស្ត្រីដែលបំបៅកូនដោយទឹកដោះនេះ ប្រសិនបើគាត់មានសុខភាពធម្មតា មិនមានជំងឺដង្កាត់អ្វីទេ ហើយស្មគ្រ័ចិត្តចង់ចាក់ គឺគាត់អាចទទួលការចាក់វ៉ាក់សាំងកូវីដ១៩នេះបាន មិនថាពេល ណា មិនថាខែណា ឱ្យតែគាត់ស្រួលខ្លួន ឱ្យតែគាត់ចង់ចាក់សូមអញ្ជើញមកចាក់បាន ហើយប្រសិនបើមានការបិទយុទ្ធនាការហើយ សូមអញ្ជើញមកទីតាំងដែលបានរក្សាទុក សម្រាប់ការចាក់ជូនដល់អ្នកដែលបានអាក់ខានទាំងអស់គ្នានោះ ដូច្នេះនៅ ត្រង់កន្លែងនេះ សូមបញ្ជាក់ឱ្យច្បាស់លាស់ទាំងអស់គ្នា សូម កុំមានការព្រួយបារម្ភឱ្យសោះ » ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១១,៣២៨,៣៩៣នាក់ ៕

អត្ថបទដែលជាប់ទាក់ទង