លោកជំទាវ ម៉ែន សំអន បើកកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅបន្តរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងគណៈចលនាស្ត្រី

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផល ការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅបន្តរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងគណៈចលនាស្ត្រី នាព្រឹកថ្ងៃ១០រោ ច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំនោះលោកជំទាវក៏បានថ្លែងនូវការកោតសរសើរដល់ លោកជំទាវ ក៏ដូចជានារីនៅគ្រប់លំដាប់ថ្នាក់ ដែលបានចួលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទាំងការងារស្នូលក៏ដូចជា ការងារប្រយុទ្ធប្រឆាំង និងការទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ត្រូវជំរុញឱ្យស្ត្រីបានចូលរួមក្នុងគ្រប់សកម្មភាព នៃការបោះឆ្នោត ក៏ដូចជាការៀបចំឱ្យមានបេក្ខជនជានារី ឱ្យបានឈរឈ្មោះជាបេក្ខភាពរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ។

ដោយឡែកពាក់ព័ន្ធជំងឺកូវីដ-១៩វិញ សូមបន្តរក្សា និងអនុវត្តន៍គោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាល ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស និងជំរុញការផ្សព្វ ផ្សាយ ជូនដល់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា ៕

អត្ថបទដែលជាប់ទាក់ទង