ស្លាប់​ម្នាក់ របួសស្រាល​ម្នាក់ ករណី​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង​នៅ​ក្រុងព្រះសីហនុ​

TNM(​ខេត្ត​ព្រះសីហនុ)​ ៖ ក្រុងព្រះសីហនុ​បាន​រង​នូ​ជំនន់​ទឹកភ្លៀង​ធ​យ៉ាងធ្ងន់ធ្ងរ បណ្តាល​ឲ្យ​តំបន់​ទំនាប នៅ​ភូមិសាស្ត្រ សង្កាត់​លេខ​៤ ដែល​សំបូរ​ទៅដោយ​អូរ​ប្រឡាយ​បាន​រង​ជន់​លិច​។​

​មន្ត្រីនគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ករណី​គ្រោះធម្មជាតិ​នោះ​មាន​ឧបទ្ទវហេតុ កើតឡើង​ចំនួន​២​ករណី បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​រងរបួស​ស្រាល​ម្នាក់ កើត​នៅ​កន្លែង​ផ្សេងគ្នា​។​

​ករណី​ទី​១-​ប្រជាពលរដ្ឋ​ម្នាក់​ជិះ​ម៉ូតូ កាត់ទឹក ធ្វើអោយ​ទឹក​គួច ចូល​ប្រឡាយ​ទាំង​ម៉ូតូ និង​មនុស្ស តែ​ត្រូវបាន​ជួយសង្គ្រោះ ទាន់ពេលវេលា នៅ​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​
​ករណី​ទី​២- ប្រជាពលរដ្ឋ​ម្នាក់ ភេទ​ប្រុស អាយុ​ចន្លោះ​៤៥​ឡើង បាន​ដើរ​ទទូ​ឆ័​ត្រ​ដើរកាត់​ផ្លូវ ត្រូវ​ទឹក​គួច​ធ្លាក់ចូល​ប្រឡាយ បាត់ស្រមោល​។ រហូតមកដល់​ម៉ោង​១០​និង​០៥​នាទី​ព្រឹក ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១ សព​ត្រូវបាន​ក្រុម​ជួយសង្គ្រោះ រុករក​ឃើញ នៅ​ម្តុំ ភូមិសាស្ត្រ ស្ពាន​អាច​ម៌​មឹក ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ក៏ បានដាក់​ចេញ​បញ្ជា​អោយ​លោក លោក ស្រី ស្នងការរង លោក នាយក​រិ​យា​ល័យ​ជំនាញ និង​លោក​អធិការ​ក្រុង​ស្រុក​ទាំងអស់​ត្រៀមកម្លាំង​មធ្យោបាយ​សម្ភារៈ​ដើម្បី​ចុះជួយ ក្នុងភូមិ​សាស្ត្រ​និង​ប្រជាពលរដ្ឋ ដោយ​ប្ដូរ​វេន​គ្នា​២៤​ម៉ោង​លើ​២៤​ម៉ោង​(​ចំណុច​ខ្ពស់​)​។ ជាពិសេស សុំ​ជំនាញ​ចុះ​រឹតបន្តឹង​ណែនាំ តាម​ឆ្នេរ តាម​ផែរ កោះ​នានា សំខាន់​បងប្អូន​ប្រជា​នេសាទ​យើង អោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង