ឈ្មោះ ជៀប សុភ័ក្រ ត្រូវបានចាប់ខ្លួនតាមពាក្យប្តឹងរបស់ក្រុមហ៊ុន RF3 World (Cambodia) យកទៅឃុំខ្លួនបណ្តោះអាសន្ននៅព្រៃស បានសម្រេច ព្រោះមានអំពើមិនស្អាត់ស្អំ មិនមែនច្រឡំទេ គឺបន្លំ

ជៀប សុភ័ក្រត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចាប់ខ្លួនបញ្ជូនទៅព្រៃសកាលពីថ្ងៃទី១៩ សីហា

តាមពាក្យប្តឹងរបស់ក្រុមហ៊ុន អអេហ្វ ៣ វើលដ៏ (ខេមបូឌា) ឯ.ក RF3 World (Cambodia) Co., Ltd យកទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ឋធនាគារព្រៃស ក្រោយគេចវេសជាច្រើនលើកច្រើនសារមិនបានទូទាត់បំណុលសងក្រុមហ៊ុន និងថែមទាំងបានយករថយន្តរបស់ក្រុមហ៊ុនទៅបញ្ជាំ ដោយខុសច្បាប់ ដែលមានចេតនាទុចរិត ហើយបានទៅបម្រើផលប្រយោជន៍អោយក្រុមហ៊ុនផ្សេងទៀតផង ។ បុរសខាងលើនេះមានឈ្មោះ ជៀប សុភ័ក្រ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅបច្ចប្បន្នផ្លូវលេខ ២១១ ផ្ទះលេខ ០១ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានមុខរបរជាសមាជិកផ្នែកលក់ផលិតផល អោយក្រុម ហ៊ុន RF3 World Cambodia ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១ ពីបទរំលោភលើសេចក្តីទុកចិត្ត តាមមាត្រា ៣៩១ និង ៣៩២ នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្តិក្នុងកំឡុងឆ្នាំ២០២១ នេះ នៅរាជធានីភ្នំពេញ ហើយត្រូវបានតុលាការបញ្ជារអោយនាំទៅឃុំខ្លួន នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២១។

អត្ថបទដែលជាប់ទាក់ទង