រដ្ឋបាលខេត្តព្រៃវែង រៀបចំពិធីបើកយុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ “រួមគា្នទទួលខុសត្រូវ ទប់ស្កាត់ការចម្លង វីរុសកូវីដ-១៩”
ព្រៃវេង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១–
រដ្ឋបាលខេត្តព្រៃវែង រៀបចំពិធីបើកយុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ “រួមគា្នទទួលខុសត្រូវ ទប់ស្កាត់ការចម្លង វីរុសកូវីដ-១៩” ក្នុងគោលបំណងជម្រុញការទទួលខុសត្រូវរបស់បុគ្គល គ្រួសារ សហគមន៍ ស្ថាប័នពាក់ព័ន្ធ សេវាឯកជន អាជ្ញាធរមូលដ្ឋាន រួមគ្នាទទួល ខុសត្រូវក្នុងស្មារតីសាមគ្គីភាព ដើម្បីកាត់ផ្ដាច់ខ្សែចម្លងវីរុសកូវីដ-១៩ ព្រមទាំងមានការទូងស្គរគ្រប់វត្តអារាមព្រមៗគ្នានៅទូទាំងខេត្តព្រៃវែង ដែលពិធីនេះធ្វើនៅបរិវេណវត្តសំសមី ក្នុងសង្កាត់ កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។
រូបថត៖ AKP-ព្រៃវែង