អភិបាលខេត្តបន្ទាយមានជ័យ ទទួលថវិកាអំណោយឧបត្ថម្ភពី អ្នកឧកញ៉ា ឡេង នាវ៉ាត្រា

នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញទទួលអំណោយ ថវិកា សម្ភារៈ ដែលជាការចូលរួមឧបត្ថម្ភរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ដែលបានចូលរួមឧបត្ថម្ភអំណោយថវិកា ចំនួន៥០,០០០,០០០រៀល និង ត្រីខ ៥០០កេស
សម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​ ក្នុងខេត្ត តាមរយៈក្រុមការងាររបស់អ្នកឧកញ៉ា។
ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ដែលបានចូលរួមឧបត្ថម្ភអំណោយថវិកាសម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​ ក្នុងខេត្ត អំណោយថវិកាទាំងនេះពិតជាមានតម្លៃសម្រាប់ជួយឧបត្ថម្ភគាំទ្រទៅដល់ប្រជាពលរដ្ឋក្នុងកាលៈទេសៈនៃការរីករាលជំងឺកូវីដ១៩។
ការចូលរួមផ្តល់អំណោយនាពេលនេះ គឺជាសកម្មភាពមនុស្សធម៌មួយដែលបង្ហាញពីការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋដែលកំពុងត្រូវការផ្គត់ផ្គង់នូវគ្រឿងឧបភោគបរិភោគនិងសំភារៈជូនពួកគាត់ កំពុងធ្វើច័ត្តាឡីស័ក និង កំពុងសម្រាកព្យាបាលជំងឺកូវីត-១៩ បច្ចុប្បន្នក្នុងខេត្ត។
សូមគោរពជូនពរអ្នកឧកញ៉ា និងគ្រួសារ ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
អត្ថបទដែលជាប់ទាក់ទង