លោកស្រី ស៊ីន ដារីន ( Darin Sin ) ខ្មែររស់នៅប្រទេសអូទ្រីស បានឡាយចែករំលែកបទពិសោធន៍ដែលរកស៊ីជោគជ័យនៅស្រុកខ្មែរដោយមិនចាំបាច់មានដើមទុន
កាលពីម្សិលម៉ិញនេះលោកស្រី ស៊ីន ដារីន បានឡាយតាមសង្គមហ្វេសបុកផ្ទាល់ខ្លួនរបស់លោកស្រី Darin Sin ក្នុងអត្ថន័យថាចែករំលែកដល់បងប្អូនកូនខ្មែរទាំងអស់ចង់រកស៊ីដោយមិនចាំបាច់ប្រើថវិកា ហើយកុំបាក់ទឹកចិត្តចំពោះការអត់ដើមទុន សំខាន់ការសម្រេចចិត្តគិតត្រូវមានឆន្ទះខ្ពស់ ចេះតស៊ូ អត់ធន់ មិនកេងប្រវ័ញ្ជអ្នកដទៃ មិនបោកប្រាស់គេ រកសុីដោយសុច្ចរិត លោកស្រី ស៊ីន ដារីន បានបា្រប់អ្នកសារព័តមានTNM ថា លោកស្រីកាលនៅស្រុកខ្មែរធ្លាប់លក់ខោអាវនៅផ្សារទំនើបផែនស៊ុលមាត់ទន្លេនិងផ្សារអូឬស្សី មានតូចពីរបី មានបុគ្គលិគលក់អោយកាលជាង១០ឆ្នាំមុន ពេលនេះលោកស្រីបានមករស់នៅអុឺរ៉ុបជាច្រើនឆ្នាំមកហើយ ១ឆ្នាំចុងក្រោយនេះដោយលោកស្រីនឹករលឹកពីបទពិសោធន៍ក្នុងការកសុីជាអាជីវកលក់សម្លៀកបំពាក់ លោកស្រីក៏មានគំនិតស្របតាមសម័យកាលអនឡាញកើតឡើយនៅស្រុកខ្មែរកំពុងតែពេញនិយមនិងមានភាពងាយស្រួសទូលំទូលាយផងនេាះ លោកស្រីក៏បានចាប់ផ្តើមឡាយពីអុឺរ៉ុប ( ប្រទេសអូទ្រិស ) ប្រកាសរកអ្នកលក់ខោអាវបន្តក្នុងហ្វេសប៊ុក ដែលលោកស្រីជាអ្នកលក់បេាះដុំតាមអនឡាញ ខោអាវនាំចូលពីប្រទេសជិតខាងដូចជា ថៃ ចិន និងវៀតណាម ហើយក៏មានការគាំទ្រពីសំណាក់បងប្អូនប្រជាជនខ្មែរអ្នកលេងហ្វេសប៊ុកជាច្រើនទាំងអ្នកប្រើប្រាស់ទាំងអ្នកយកទៅលក់បន្ត ហើយលោកស្រីបានបញ្ជាក់ប្រាប់ក្នុងLiveផ្ទាល់ក្នុងហ្វេសប៊ុករបស់លោកស្រីផងដែរថា ការរកសុីនេះដើមឡើយលោកស្រីមិនបានចំណាយដើមទុនអស់១កាក់១សេនឬ១រយរៀលលុយខ្មែរទេ គឺលោកស្រីគ្រាន់តែធ្វើទីផ្សារតាមរយ:កាសរសេរផុសឬLiveនិយាយនៅក្នុងហ្វេសប៊ុកស្វែងរកដៃគូរចូលហ៊ុន ដៃគូភាគហ៊ុនដែលរស់នៅស្រុកខ្មែរ អ្នកនៅស្រុកខ្មែរជាអ្នកកាន់ស្តុកកាន់ឃ្លាំងនិងទទួលខោអាវមកពីក្រៅប្រទេសនិងចេញខោអាវអោយម៉ូយដែលយកទៅលក់បន្ត ចំណែកលោកស្រីជាអ្នកធ្វើទីផ្សារនៅលើអនឡាញ ជាអ្នករកម៉ូយឬតំណាងចែកចាយយកខោអាវទៅលក់បន្ត ជាអ្នកឆាតទាក់ទងជាមួយម៉ួយដុំដោយផ្ទាល់ លោកស្រីរស់នៅស្រុកគេដល់អុឺរ៉ុប តែលោកស្រីអាចរកចំណូលបានពីស្រុកខ្មែរដោយការលក់ក្នុងអនឡាញ ចំណូលជាថវិកាទាំងនេាះបានធ្វើអោយលោកស្រីមានភាពងាយស្រួលជាងមុនច្រើន ក្រៅពីធ្វើកានៅស្រុកគេ លោកស្រីអាចរកសុីលក់ក្នុងអនឡាញស្រុកខ្មែរបានចំណូលថែមមួយផ្នែកទៀត គួររំលឹកផងដែរកាលកន្លងទៅ លោកស្រី ស៊ីន ដារីនបានជួយសង្រោះប្រជាពលរដ្ឋក្រីក្រខ្វះខាតពិតប្រាកដ ជាច្រើនលើករួចទៅហើយ នាពេលថ្មីៗនៅក្នុងខណ្ឌឬស្សីកែវកាលបិទខ្ទប់ចំនួន១៤ថ្ងៃ លោកស្រី បានធ្វើការចែកអំណោយជាស្បៀង គ្រឿងឧបភោគនិងបរិភោគជូនប្រជាពលរដ្ឋ៧១គ្រួសារនិងនៅខណ្ឌ័សែនសុខចំនួន៤១បន្ទប់ សិតតែជាកម្មកធ្វើការក្នុងរោងចក្រ ដែលស្នាក់នៅផ្ទះជួល មានចែករំលែកជួយតាមអនឡាញជាហូរហែទៀត ចែកអំណោយជួយតាមអនឡាញគឺលោកស្រីអោយជំនួយការបស់លោកស្រីដែលរស់នៅស្រុកខ្មែរបញ្ជូនស្បៀងឬសម្លៀកបំពាក់ទៅតាមក្រុមហ៊ុនដឹកជញ្ជូនអីវ៉ាន់ឬតាមម៉ូតូឌុប ដឹកអោយទុរគតជនដល់ផ្ទះស្រាប់ៗ ដែលតាមការពិតលោកស្រីកំពុងតែរស់នៅអុឺរ៉ុបឯនេាះទេ មានភស្តុតាង បង្ហាញរូបថតគេផុសថ្លែងអំណគុណនៅក្នុងហ្វេសប៊ុក ហើយកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។ លោកស្រី ដារីន បានបន្តទៀតថា ការងារជួយសង្គមតាមអនឡាញនេះ លោកស្រីនិងបន្តចែកជូនជួយដល់បងប្អូនដែលខ្វះខាតបន្តទៀត សំរាប់បងប្អូនដែលក្រខ្សត់លំបាកខ្វះខាតពិតប្រាកដនៅស្រុកខ្មែរ ជាពិសេសអ្នកដែលទីទល់មានជំងឺប្រចាំកាយ នេះហើយជាការចូលរួមចំណែកជួយសង្គម១ ខ្មែរស្រឡាញ់ខ្មែរទេាះបីទៅរស់នៅដល់ឯនាយសមុទ្រសែនឆ្ងាយហើយក៏ដោយ ចេះមានចិត្តចែករំលែកអោយខ្មែរដែលខ្វះខាតលំបាកលំបុិន ។ ជាចុងក្រោយនេះ សូមបងប្អូនជនរួមជាតិខ្មែរមេត្តារួមចំណែកជាមួយរាជរដ្ឋាភិបាល ប្រុងប្រយ័ត្ន រក្សាគម្លាត ពាក់ម៉ាស់ការពារ អនាម័យអោយបានខ្ពស់ ព្រោះមេរោគថ្មីៗនេះកំពុងតែវាយលុកក្នុងប្រទេសមិនទាន់ឈប់ទេ សូមជូនពអោជនរួមជាតិទាំងក្នុងប្រទេសទាំងមូលសំណាងល្អ ជៀសផុតពីជំងឺកូវីដ១៩ ។
សូមទស្សនាវីដេអូ live