លោក ឃុត សាលីន ប្រធានការិយាល័យគយបុសមនបានដាក់កូនចៅរាប់រម៉កដឹកដូងតូចតាច ១ផ្លែក៏មិនយល់យោគដែរ រីឯឈ្មួញធំៗហាក់មេីលមិនឃេីញ

ខេត្តស្វាយរៀង ៖ ប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកព្រំដែនទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀងបានអោយដឹងថា ជាមន្រ្តីគយតួនាទីប្រធានការិយាល័យច្រកបុសមន កំពង់មានអំណាចធំ ធ្វើអ្វីៗតាមអំពើចិត្ត បើកដៃឲ្យឈ្មួញធំៗនាំទំនិញចេញចូលបង់ពន្ធមិនគ្រប់ ក៏ដូចទំនិញមួយចំនួន ខុសប្រកតី ក៏គ្មានការពិនិត្យអោយបានត្រឹមត្រូវនោះដែរ ធ្វេីហាក់បីដូចច្រកបុសមននោះមានមន្រ្តីតាឯង ដោយមិនគឹតភ្នែកច្រមុះថ្នាក់លេីឬអង្គភាពគយ។

ជាក់ស្ដែងនៅថ្ងៃទី ៦ ខែ សីហាឆ្នាំ ២០២១ TNM បានចុះដល់កន្លែងថតផ្តិតយករូបភាពសកម្មភាពរម៉ករថយន្តច្រើនប្រភេទរាប់សិបគ្រឿងផ្ទុកទំងន់ធ្ងន់ នឹងមុខទំនិញសព្វសារពើដែលក្រុមឈ្មួញនាំឆ្លងដែនចូលពីប្រទេសវៀកណាម រាប់សិបគ្រឿង គ្មានការត្រួតពិនិត្យទំនិញ បានឃេីញតែថៅកុងឡានឈ្មួញឈប់រតចូលបង់លុយរួចក៏ចេញដំណេីរបន្តចំរថយន្តខ្លះឈប់បាញតែថ្នាំសម្លាប់មេរោគរួចក៏បេីកចេញទេីបមានអ្នករតបង់លុយតាមក្រោយមានដូចជារថយន្តរថយន្តសាំយ៉ុងរថយន្តកូរ៉េឃ្លុប គ្មានផ្លាក់បិទនិងកញ្ចក់ជាដេីម។

ប្រភពបន្តទៀតថា លោក ឃុត សាលីន មន្រ្តីគយ ដែលកំពង់មានទង្វេីចេញក្លិននេះ
លោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀងមិនដឹងយលយ៉ាងណាដែរ..
ឬក៏ លោក ហេង សំបូរ
យកជំនាញ(ស្វាសុីចេកលាបមាត់ពពែ)ដូចនៅជាមេគយខេត្តកំពត ទន្ទឹមនឹងនេះ ក្រុមឈ្មួញនិងអាជីវករដែលនាំចូលទំនិញបង់ពន្ធត្រឹមត្រូវ ក៏តម្រូវឲ្យមានលើតុក្រោមតុដោយគ្មានចេញបង្កាន់ដៃបង់ប្រាក់ឬវិក្កយបត្រ ត្រឹមត្រូវនោះដែរ បច្ចុប្បន្នក៏មានគេក្រលេកឃេីញតេីថាចាំមេីល លោក ហេង សំបូរ ប្រធានសាខាគយខេត្ត ឬក៏ លោក ឃុត សាលីន ប្រធានការិយាល័យ ដែលមានជំនាញ ស្វាសុីចេកលាបមាត់ពពែពិតប្រាកដ។

ប្រភពមន្ត្រីគយមិនបញ្ចេញឈ្មោះ បានខ្សិបអង្គភាព TNM បានឲ្យដឹងថា បច្ចុប្បន្នលោក ហេង សំបូរ
កំពង់អនុវត្តន៍តួនាទីប្រធានសាខាគយខេត្តស្វាយរៀង
ចាប់តាំងពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ លោក ហេង សំបូរ ជំនួសលោក ខៀវ សារឿន ដែលជាប្រធានសាខាគយខេត្តស្វាយរៀងត្រូវទៅកាន់ជាប្រធានសាខាគយខេត្តកំពង់ធំ ក្នុងនោះដែរក៏មានច្រកជាច្រើនទៀតកំពុងតែបណ្ដែតបណ្ដោយដូច្នោះ។
ជុំវិញព័ត៌មានករណីខាងលេីអង្គភាពTNMនៅមិនទាន់ទទួលបានការពន្យល់បំភ្លឺពីមន្រ្តីគយនៅឡើយ ដោយខលទូរស័ព្ទចូលមិនលេីក៕
សា មឿនTNM

អត្ថបទដែលជាប់ទាក់ទង