Title: គន្លឹះសំខាន់ៗក្នុងការជ្រើសរើសសេវាអ៊ិនធឺណិតសម្រាប់គេហដ្ឋាន!
Story:
សេវាអ៊ិនធឺណិតតាមគេហដ្ឋានត្រូវបានមើលឃើញថាដើរតួរនាទីយ៉ាងសំខាន់ និងត្រូវបានយកចិត្តទុកដាក់កាន់ តែខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ ក្នុងបរិបទនៃជំងឺកូវីដ ១៩នេះ ទាំងបុគ្គលិកក្រុមហ៊ុន ការសិក្សា និងការកំសាន្ត នានាត្រូវបានពឹងផ្អែកជាខ្លាំងលើសេវាអ៊ិនធឺណិតតាមគេហដ្ឋានដើម្បីបង្ករភាពងាយស្រួលក្នុងប្រតិបត្តិការពីចំងាយ។
លោក ឃន សុខុន ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអ៊ិនធឺណិត TODAY បានប្រាប់ពីគន្លឹះមួយចំនួនដែលអ្នក ប្រើប្រាស់ត្រូវពិចារណាក្នុងការជ្រើសរើស៖
ទី ១ គឺត្រូវគិតលើគុណភាពនៃសេវាអ៊ិនធឺណិត ព្រោះកាលណាយេីងជ្រើសរើសសេវាអ៊ិនធឺណិតបាន ល្អនោះយេីងនឹងប្រេីប្រាស់បានស្រួល និងចំណេញពេលវេលាទៀតផង។
ទី ២ គឺគុណភាពនៃសេវាបម្រើអតិថិជន តើបញ្ហារបស់លោកអ្នកនឹងត្រូវបានដោះស្រាយលឿនប៉ុណ្ណា តាមរយៈផ្នែកបច្ចេកទេស និងធនធានមនុស្ស។
ទី ៣ គឺតម្លៃ ក៏ជារឿងដែលត្រូវពិចារណាព្រោះក្នុងសម័យកូវីដការចំណាយក៏ត្រូវគិតគូរ ហើយការ ចំណាយត្រូវតែសាកសមជាមួយសេវា និងគុណភាពដែលអ្នកនឹងទទួលបាន។
លោក សុខុន ក៏បានបន្ថែមទៀតថាក្នុងបរិបទនៃជំងឺកូវីដ ១៩ នេះតម្រូវការនៃសេវាអ៊ិនធឺណិតតាមគេហដ្ឋានមាន កំណើនច្រើនគួរអោយកត់សំគាល់ ហេតុដូចនេះអ្នកប្រើប្រាស់នឹងជួបបញ្ហាស្មុគស្មាញជាច្រើនប្រសិនបើ ជ្រើសរើសដៃគូរមិនបានត្រឹមត្រូវ។