មេកងពលតូចអន្តរគមន៍លេខ៤ សន ស៊ា កំពូលល្បិច ពុករលួយលក់ទាហ៊ាន ល្បីពេញខេត្តឧត្តរមានជ័យ ករណីនេះគួរប្រើអភិក្រមទី៥ វៈកាត់

ឧត្តរមានជ័យ៖ឧត្តមសេនីយ៍ទោ សន ស៊ា មេកងពលតូចអន្តរគមន៍លេខ៤ ចំណុះកងពលធំអន្តរគមន៍លេខ២ កន្លងមកមានបណ្តាញសារព័ត៌មានជាច្រើន បានបរិហាពីរឿងវៃកម្មករឡានដឹកឥដ្ឋ រហូតមានការឈឺឆ្អាលពីសំណាក់លោកជំទាវ ហ៊ុន ស៊ីណាត ស្នើសុំដល់សម្តេចពិជ័យសេនា ទៀ បាញ់ ជួយរកយុត្តិធម៌។ បន្ទាប់មកទៀតស្រាប់តែមានលេចមុខក្មួយប្រុសម្នាក់ទៀត ចេញវីដេអូរៀបរាប់ពីទុក្ខសោករបស់ខ្លួនក្នុងការចាញ់បោកមេកងពលរូបនេះអស់លុយជាង ៥០០០$ថែមទៀត។ ប្របានអោយដឹងថា រឿងទាំងនេះ វាជារឿងពិត នៅពេលផ្ទុះរឿងនេះ លោក សន ស៊ា បានប្រើល្បិចអោយមន្រ្តីយោធានៅក្បែរលោកជាអ្នកទទួលជំនួសខ្លួន។ហើយករណីពលបាលទោល ឆី ដាវិត អត្តលេខ ២៣៣៧៩២ មុខងារជានាយទាហានរង នៃកងពលតូចអន្តរាគមន៍លេខ៤ ពេលដែល ឆី ដាវិត តវ៉ារឿងប្រាក់ខែដែលលោក សន ស៊ា ស៊ីដាច់នៅពេលរឿងនេះល្បីខ្លាំង ទើប សន ស៊ា ហៅពលបាលទោល ឆី ដាវិត មកសម្របសម្រួល បង្ខំអោយអ្នករងគ្រោះចេញមុខបកស្រាយ សូមទោសខ្លួននូវពាក្យអ្វីដែលគេបានចោទលើលោក សន ស៊ា ពីមុន តាមរយៈការលួងលោមពលបាលទោល ឆី ដាវិត ជាថ្នូ និងការទូទាត់បើកប្រាក់ខែអោយជនរងគ្រោះបញ្ជប់រឿង។ចំពោះអ្នកមិនហ៊ានតវ៉ា ប្រាកដជាត្រូវឧត្តមសេនីយ៍ទោ សន ស៊ា មេកងពលតូចអន្តរគមន៍លេខ៤ ស៊ីដាច់ប្រាក់ជាមិនខាន។ តាមប្រភពបានរាយកាណ៏ថា ករណីខាងលើ គឺជាការពិតទាំងស្រុងដែលមិនអាចប្រកែកបាន ព្រោះមានសំអាងទៅលើសម្តីរបស់សាក្សីនៅរស់ជាច្រើនដែលសុំមិនបញ្ចេញអត្តសញ្ញណ បានរៀបរាប់អំពីទុក្ខសោកស្រដៀងគ្នាទៅនិងការធ្វើទុក្ខបុកម្និញពីសំណាក់លោក សន ស៊ា រួមជាមួយបក្សពួកដែលយើងនិងបង្ហាញមុខនិងឈ្មោះដូចខាងក្រោម៖ ១. ឧត្តមសេនីយ៍ទោ សន ស៊ា (មេកងពល និងជាមេខ្លោងធំក្នុងរឿងនេះ) ២. ឧត្តមសេនីយត្រី ឆេង យ៉ាន្នី (អ្នកបង្ខាំង វៃធ្វើទារុណកម្ម) ៣. វរសេនីយ៍ទោ អ៊ុក ចំរើន (មេក១ ទទួលបន្ទុកទិញ លក់ និងកាត់ឈ្មោះ) ៤. វរសេនីយ៍ទោ ឆាម ឡាំ (ជម្រិតទារ និងសុំប្រាក់ ធ្វើទុក្ខបុកម្និញ) ៥. វរសេនីយ៍ត្រី ហែម ដារ៉ា (អ្នកចចារកាត់ប្រាក់ខែ) ប្រភពបានរាយកាណ៏បន្តថា ឧត្តមសេនីយ៍ទោ សន ស៊ា អំពីអំពើល្មើសនិងឧបាយកលបោកប្រាស់ទៅលើជនរងគ្រោះដែលជាយោធិនដូចខាងក្រោម៖ ការពិតវាហាក់ដូចជាជម្ងឺមហារីកមួយ ដែលរាំរៃយូរណាស់មកហើយ ក្នុងកងពលតូចអន្តរាគមន៍លេខ៤នេះ វាជាទីផ្សាលក់ឈ្មោះទាហានដ៏ធំមួយនៅតំបន់ដាច់ស្រយាលដែលមានទីតាំងនៅខេត្តឧត្តរមានជ័យ វាជាកន្លែងទិញលក់ឈ្មោះទាហានដដែលៗ ជាអំពើខុសច្បាប់ធ្ងន់ធ្ងរយោងតាមបទបញ្ញាតិយោធាដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ជាប្រមុខការពារជាតិ ផលរងគ្រោះអំពីអំពើថោកទាបទាំងនេះបានឈានទៅរកផលវិបាកដល់ ឪពុកម្តាយយោធិនខ្សត់ខ្សោយខ្ចីលុយធនាគារទិញឈ្មោះឲ្យកូនរបស់គាត់ដើម្បីមានការងារធ្វើចាប់ពីតម្លៃ ១៥០០$ រហូតដល់សព្វថ្ងៃ ៦០០០$។ វិធីសាស្រ្តក្នុងការលក់ឈ្មោះច្រំដែលនេះមានទម្រង់ដូចខាងក្រោម៖ ១. ចូលភ្លាមមិនបានបញ្ចូនឲ្យទៅរៀនវិន័យកងទ័ព (រួចវៃចោទថាមិនចេះវិន័យ)។ ២. ១ឬ២ខែដំបូងបានប្រាក់ខែបើកធម្មតា ក្រោយមកចាប់ផ្តើមកាត់បន្តិចម្តងតាមតែគេថា។ ៣. បង្ខំឲ្យព្យួរឈ្មោះ ព្រមទាំងកាត់យកប្រាក់ខែទាំងស្រុង ប៉ុន្តែលក្ខខណ្ឌពេលថ្នាក់លើចុះមកពិនិត្យតំរូវឲ្យមានមុខ។ ៤. នេះជាវិធីធ្វើឲ្យទាហានរត់ចោលជួរ គឺចាប់កំហុសបន្តិចបន្តួចរឿងឯកសណ្ឋាន រួចវៃទាត់ធាក់យ៉ាងព្រៃផ្សៃ មានខ្លះសន្លប់ ឈឺគ្រាំគ្រា ទោះជាលុតជង្គង់សុំទោសយ៉ាងណាក៏មិនប្រណី គោលបំណងធំរបស់គេគឺដើម្បីឲ្យយោធិនទាំងនោះរត់ចោលជួរដើម្បីយកឈ្មោះលក់ទៀត។ រឿងអាស្រូវ និងឈឺចាប់បំផុត ដែលបង្កឡើងពីជនដែលបានរៀបរាប់ខាងលើ កើតឡើងជាប្រព័ន្ធ ធ្វើទៅតាមប្រពៃណីពីទាហានមួយជំនាន់ទៅមួយជំនាន់ ដោយនាយទាហាន និងពលទាហានក្រោមឳវ៉ាត រឹតតែខ្លបខ្លាចបារមីលោក សន ស៊ា មិនហ៊ានតបត ឬបរិហាកេរ្តិ មានតែដាក់បណ្តាសារ និងបន់ស្រន់រកអ្នកក្លាហានដើម្បីជួយរកយុត្តិធម៌ក្នុងរឿងនេះទាំងទ្រាំឈឺចាប់ រហូតមក។ អំពីប្រាក់ចំណូល និងទ្រព្យសម្បត្តិ បានមកពីអំពើស្មោគគ្រោក ស៊ីកម្លាំងពលកម្មយោធារបស់មេកងពលពាលរូបនេះ ក្នុងមួយឆ្នាំមិនក្រោមលានដុល្លាទេ ដោយសំអាងទៅលើរយៈពេលកាន់អំណាច ចំនួនយោធិនដែលរូបលោកស៊ីដាច់ប្រាក់ខែ និងអចលនទ្រព្យមានជាអាទ (សៃឡូដំឡូងម៊ី ស្ថានីយប្រេងឥន្ធនៈ រួមទាំងដីស្រែ ចំការរាប់រយហិតា ឡានទំនើប គ្រឿងចក្រ និងគេហដ្ឋានលោកជាច្រើនកន្លែងទៀតដែលរៀបរាប់ពុំអស់)។ ដោយឡែកបក្សពួកលោកមួយចំនួន ជាពិសេសបុគ្គល ៥រូបខាងលើក៏ទទួលបានលាភសការៈមិនតិចដែរ ក្នុងការរួមចំណែកប្រព្រឹត្តអំពើឧបាយកលបោកប្រាស់ក្នុងរឿងនេះ។ហើយរឿងខាងលើនេះ គឺជាការពិតទាំងស្រុងច្បាស់ទាំងបុគ្គល នឹងខ្លឹមសារដែលបានរៀបរាប់។ ករណីនេះសូមសំណូមពរដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ មេត្តាជួយសម្រួលខ្លឹមសារទាំងនេះឲ្យបានទៅដល់ សម្តេចតេជោ ហ៊ុន សែន ដើម្បីប្រើអភិក្រមទាំង៥ ចាត់ការជនទាំងនេះពីក្របខណ្ឌការពារជាតិដ៏ល្អថ្លៃថ្លានៃយើង និងដាក់ទណ្ឌកម្មផ្នែកច្បាប់ឲ្យខានតែបានលើលោកមេកងពលតូចអន្តរគមន៏លេខ៤ ចំណុះកងពលធំអន្តរគមន៍លេខ២ លោក សន ស៊ា និងបក្សពួក៥នាក់

ទៀត ដើម្បីជាដំបូន្មានដល់អ្នកក្រោមឪវាទឯទៀតដែលប្រព្រឹត្តខុស និងបម្រុងនិងប្រព្រឹត្តខុស៕
អត្ថបទដែលជាប់ទាក់ទង