សម្ដេចតេជោ ហ៊ុន សែន៖ ហាត់ប្រាណគឺជាវិធីដ៏ល្អសម្រាប់មនុស្សគ្រប់រូប

AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅលើផេកផ្លូវការនារសៀលថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២១ថា ហាត់ប្រាណគឺជាវិធីដ៏ល្អសម្រាប់មនុស្សគ្រប់រូប ដែលអាចហាត់បាន រាប់ទាំងអ្នកមានវិជ្ជមាន កូវីដ-១៩ដែលមិនធ្ងន់ធ្ងរ និងអ្នកកំពុងធ្វើចត្តាឡីស័ក។

សម្ដេចតេជោបន្តថា របៀបហាត់ខុសៗគ្នាទៅតាមចំណូលចិត្ត តាមវ័យ តាមលទ្ធភាពដែលអាចធ្វើបានដើម្បីរក្សាសុខភាព។ សម្ដេចតេជោបានលើកឡើងថា «តាំងពីកូវីដ-១៩រាតត្បាតខ្លាំង ខ្ញុំបានជ្រើសរើសយកការធាក់កង់ជាប្រចាំ មួយថ្ងៃ៦០នាទី-៩០នាទី និងច្រើនបំផុត១២០ នាទីទៅតាមទម្ងន់មុនពេលហាត់។ខ្ញុំរក្សាទម្ងន់៧៦ .៧៧ .៧៨ ដែលកាលពី៥ខែមុនឡើងដល់ ៨៧ស្ទើរតែរកខោស្លៀកលែងបាន»។ សម្ដេចតេជោថ្លែងទៀតថា ថ្ងៃនេះខ្ញុំស្លៀកខោខ្លីជិះកង់ហាត់ប្រាណប្លែកពីលើកមុន ដែលស្លៀកខោវែង។ និយាយតិចៗកុំឱ្យប្រពន្ធខ្ញុំលឺ គាត់ប្រាប់ខ្ញុំថា (បើទៅហាត់ប្រាណត្រូវស្លៀកវែងកុំស្លៀកខោខ្លី)។ខ្ញុំមិនដឹងថាតើគាត់ខ្លាចខ្ញុំត្រូវក្តៅខ្មៅ គាត់ខ្លាចមនុស្សផ្សេងឃើញជើងខ្ញុំក្រៅពីគាត់ (សូមទោសនិយាយលេងទេកុំប្រកាន់)៕ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ ធូ កុសល

អត្ថបទដែលជាប់ទាក់ទង