ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និង សិក្សាការស្តារគម្រោងអភិវឌ្ឍន៍បឹងទំនប់លើ ទំនប់ក្រោម និង ដោះស្រាយផលប៉ះពាល់របស់ប្រជាពលរដ្ឋ

មណ្ឌលគិរី ៖នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោក ជាក់ ម៉ងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និង សិក្សាការស្តារគម្រោងអភិវឌ្ឍន៍បឹងទំនប់លើ ទំនប់ក្រោម និង ដោះស្រាយផលប៉ះពាល់របស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹង​ ដើម្បីថែរក្សា ការពារប្រភពទឹកសម្រាប់ផលិតទឹកស្អាតបម្រើជូនប្រជាពលរដ្ឋ តាមតម្រូវការប្រើប្រាស់ក្នុងក្រុងសែនមនោរម្យ ដោយមានការចូលរួមពី លោកអភិបាលរងក្រុង ស្ថិតនៅ ភូមិ ដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ៕
ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី
អត្ថបទដែលជាប់ទាក់ទង