ក្រុមការងារកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត ចុះធ្វើសកម្មភាពអប់រំណែនាំ អំពីវិធានការការពារជំងឺកូវីដ១៩និងចែកម៉ាស់ ទឹកអាល់កុលដល់អ្នករត់ម៉ូតូកង់បីនិង​ផាស់ស្អាតក្នុងក្រុងកំពត

កំពត៖ ដើម្បីរួមចំណែកក្នុងសកម្មភាពជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តក្នុងការប្រយុទ្ធ និងបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីត១៩ ដែលជាជំងឺឆ្លងសកល ។

នៅព្រឹកថ្ងៃ ទី ២០ ខែកក្ដដា ឆ្នាំ ២០២១ ស្នងការដ្ឋាននគរបាលខេត្តកំពត ក្រោមការណែនាំបញ្ជាពី លោកឧត្តមសេនីយ៍ទោម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានចាត់តាំងក្រុមការងារកងកម្លាំងនគរបាលខេត្តដឹកនាំអនុវត្តផ្ទាល់ ដោយ លោក ឧត្តមសេនីយ៍ ត្រី ឡុង គីម ស្នង ការ រង នគរបាលខេត្តទទួលផែនការងារធនធានមនុស្ស ចុះធ្វើសកម្មភាព

លើកទី៤ ពាក់ព័ន្ធការអប់រំណែនាំពីវិធានការ បង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩និងចែកម៉ាស ទឹកអាល់កុលដល់អ្នករត់ម៉ូតូកង់បី និងផាស់ស្អាប់នៅក្នុងក្រុងកំពតខេត្តកំពត ។ ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ ត្រី ឡុង គីម ស្នងការរងនគរបាលខេត្ត បានអប់រំណែនាំដល់អ្នករត់ម៉ូតូកង់បីនិងផាស់ស្អាប់ទាំងអស់ ដោយលើកបញ្ជាក់ថា ការឆ្លងរីករាលដាលជំងឺកូវីដ១៩ បច្ចុប្បន្នក្នុងពិភពលោក ក៏ដូចនៅកម្ពុជាយើងមិនទាន់បានធូរស្បើយនៅឡើយទេ។ដោយឡែក បញ្ហានេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដោយយកចិត្តទុកដាក់យ៉ាងខ្លាំង របស់សម្ដេចតេជោហ៊ុន សែន បានខិតខំដោះស្រាយនឹងចាត់វិធានការគ្រប់គ្រងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីធ្វើយ៉ាងណា រក្សាឲ្យបានល្អនូវសុខមាលភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គម។ ដូច្នេះដើម្បីរួមចំណែកបង្ការទប់ស្កាត់ការឆ្លងរីករាលដាលដល់បុគ្គល ក្រុមគ្រួសារនិងសហគមន៍ នូវជំងឺដ៏កាចសាហាវនេះ គឺផ្ដើមចេញពីបុគ្គលយើងម្នាក់ៗ ដែលជាប្រជាពលរដ្ឋទូទៅ។ ក្នុងនោះដែរ សូមបងប្អូនជាកម្មករអ្នករត់ម៉ូតូកង់បីនិងរត់ផាស់ស្អាប់ ត្រូវមានស្មារតីប្រុងប្រយ័ត្នចូលរួម ទាំងអស់គ្នា

គឺអនុវត្តវិធានការសុខាភិបាលឱ្យបានជាប្រចាំ ពោលគឺការពារពាក់ម៉ាស់ និងបាញ់អាល់កុលអោយបានគ្រប់ពេលវេលា ពេលដឹកភ្ញៀវ និង នៅ ផ្ទះ ពិសេសការចូលរួមអនុវត្តវិធានការសុខាភិបាល គឺ៣កុំ និង៣ការពារ ឲ្យបានគ្រប់ៗគ្នាជាប្រចាំ ដើម្បីយើងរួមគ្នា បង្ការទប់ស្កាត់ការ ឆ្លងរីករាលដាលជំងឺដ៏កាចសាហាវនេះទៅលើបុគ្គល ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិយើងទាំងមូលបន្តទៀត។ ជាលទ្ធផលក្នុងសកម្មភាពពេលនេះ ក្រុមការងារនៃស្នងការដ្ឋាននគរបាលខេត្តកំពត ក្រៅពីធ្វើសកម្មភាពចុះជួយបាញ់ថ្នាំសម្លាប់មេរោគនៅទីប្រជុំជននិងតាមទីផ្សារក្នុងក្រុងកំពតកន្លងមក ។ជាលទ្ធផលនៅពេលនេះ ក្រុមការងារបានធ្វើការអប់រំណែនាំជាមួយនឹងអ្នករត់ម៉ូតូកង់បីនិងផាស្អាប់ចំនួន៩៩នាក់និងបានចែកជូនម៉ាស់ម្នាក់ៗមួយប្រអប់និងទឹកអាល់កុលមួយដបផងដែរ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុលស

អត្ថបទដែលជាប់ទាក់ទង