អាជីវករផ្សារច្បារអំពៅ ជិត២០នាក់ បានឆ្លងជំងឺកូវីដ១៩

ភ្នំពេញ ៖ ការធ្វើតេស្ត រយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី១៣ និង ទី១៤ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញ អ្នកឆ្លងជំងឺកូវីដដប់ប្រាំបួនចំនួន១៧នាក់ បន្ថែមទៀត ដែលក្នុងនោះ ១៣នាក់ជាអាជីវករលក់ដូរក្នុងផ្សារច្បារអំពៅនិង៤នាក់ ជាអាជីវករលក់ដូរខាងក្រៅផ្សារច្បារអំពៅ ។

នេះបើយោងតាមការចេញផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏សូមធ្វើការអំពាវនាវដល់អាជីវករលក់ដូរនៅផ្សារច្បារអំពៅនិងប្រជាពលរដ្ឋដែលបានដើរផ្សារច្បារអំពៅជាប្រចាំ សូមទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅក្នុង សាលាបឋមសិក្សាច្បារអំពៅ ចាប់ពីថ្ងៃនេះតទៅ ៕

  

អត្ថបទដែលជាប់ទាក់ទង