ប្រធានក្រុមការងារយុវជនគណបក្សខេត្តដឹកនាំកិច្ចប្រជុំសេចក្ដីណែនាំស្ដីពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ របស់ក្រុមការងារយុវជនគណបក្សខេត្តព្រះវិហារ
ព្រះវិហារ៖ នៅសាលប្រជុំស្នាក់ការគណបក្សខេត្ត មានបើកកិច្ចប្រជុំសេចក្ដីណែនាំស្ដីពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ របស់ក្រុមការងារយុវជនគណបក្សខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក គឹមសាន ប្រធានក្រុមការងាយុវជនរខេត្ត និងមានការអញ្ជើញចូលរួម ពីសំណាក់ លោក លោកស្រីសមាជិក សមាជិការ ផែនទាំង១១ និងប្រធានក្រុមការងារយុវជនគណបក្សទាំង៨ក្រុង/ស្រុកផងដែរ។
មានប្រសាសន៍បើកកិច្ចប្រជុំនាពេលនោះ ឯកឧត្តម អ៊ុក គឹមសាន បានកោតសរសើដល់ថ្នាក់ដឹកនាំផែនទាំង១១ និងប្រធានក្រុមការងារយុវជនទាំង៨ ក្រុង/ស្រុកដែលបានធ្វើផែនការសកម្មភាពក្នុងវិស័យរបស់ខ្លួន។ ឯកឧត្តមក៏បានកែសម្រួលរៀបចំធ្វើរចនាសម្ព័ន្ធ និងបច្ចុប្បន្នភាពយុវជនគណបក្សទាំង៨ក្រុង/ស្រុក និងបញ្ចូលសមាជិកថ្មី រៀបចំបើកវគ្គបណ្ដុះបណ្ដាល បំប៉នអប់រំដល់យុវជនដើម្បីត្រៀមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។
ឯកឧត្តមក៏បានជម្រុញឲ្យមានការសហការជាមួយគណៈកម្មាធិការគណបក្សគ្រប់លំដាប់ថ្នាក់ ដើម្បីពិនិត្យកែសម្រួលរចនាសម្ព័ន្ធ និងបំពេញបន្ថែមសមាសភាពរបស់យុវជនបក្ស បែងចែកតួនាទីរភារកិច្ចរបស់ក្រុមការងារយុវជនគណបក្ស ក្រុង/ស្រុក ឃុំ/សង្កាត់ និងក្រុមសកម្មជនគណបក្សមូលដ្ឋានទាំងអស់ឲ្យស្របតាមគោលការណ៍របស់គណបក្ស។ ជម្រុញលើគ្រប់វិស័យឲ្យកាន់តែទូលំទូលាយតាមបណ្ដាញសង្គម និងរៀបចំចុះផ្សព្វផ្សាយផែនការសកម្មភាពរបស់យុវជនគណបក្សតាមមូលដ្ឋាន និងឲ្យបងប្អូនប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ សម្រួលផ្សាយដោយ៖ ធូ កុសល