សម្តេចម៉ែ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យផ្ទាល់ ចំនួន ២មុឺន ដុល្លារ ជូនអង្គការដើម្បីភាពញញឹមនៃកុមារ ព័ត៌មានជាតិ ចេញផ្សាយ ថ្ងៃទី 8 ខែ កក្កដា ឆ្នាំ 2021 244 ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថសីហនុព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ថិតក្រោមព្រះរាជហឫទ័យដង្ហែរ តាមព្រះរាជតម្រិៈដ៏ថ្លៃថ្លា នៃអង្គសម្តេចព្រះវររាជបិតាមនុស្សធម៌ជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការលើកកម្ពស់សុខមាលភាពនៃការរស់នៅ និងគាំពារកុមារកម្ពុជា ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង រហូតមកដល់ពេលបច្ចុប្បន្ន ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយជាព្រះរាជទ្រព្យផ្ទាល់ដ៏ថ្លៃថ្លាចំនួន ២០.០០០ ដុល្លារអាមេរិក និងម៉ាស់ចំនួន ៣,០០០បន្ទះ សាប៊ូដុំ Express ចំនួន ២ឡាំង ទឹកសុទ្ធ OGEU Pyrénées ចំនួន ២ឡាំង និងសាប៊ូទឹក MU YU MING ចំនួន ១ឡាំង ជូន អង្គការដើម្បីភាពញញឹមនៃកុមារ P.S.E (Pour un Sourire d’Enfant) ដើម្បីប្រើប្រាស់សម្រាប់ជាឧត្តមប្រយោជន៍ដល់កុមារក្រីក្រងាយរងគ្រោះ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ៕ប្រភពពីRoyal du Cambodge 244 ចែករំលែក