អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន បានប្រតិកម្ម និងថ្កោលទោសដាច់អហង្ការចំពោះបុគ្គល សម រង្សី ដែលបានប្រមាទអង្គព្រះមហាក្សត្រ

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន បានប្រតិកម្មខ្លាំងៗ និងថ្កោលទោសដាច់អហង្ការ ចំពោះបុគ្គល សម រង្សី ដែលបានប្រមាទអង្គព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរ និងអសីលធម៌បំផុតយោងតាមវីដេអូខ្លីបដែលមានរយះពេល៦៣នាទីនៃកិច្ចសម្ភាសរបស់បុគ្គល សម រង្សី តាមបណ្តាញសង្គមហ្វេសប៊ុក កាល ពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ

បុគ្គល សម រង្សី បានធ្វើការប្រមាទព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យ៉ាងអយុត្តិធម៌ និងអសីលធម៌បំផុតចំពោះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង។

យោងតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រង់ជំពូកទី២ មាត្រា៧ កថាខណ្ឌទី៣បានកំណត់ថាអង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ

ទង្វើរដ៏ព្រៃផ្សៃ និងអសីលធម៌បែបនេះ សរបញ្ជាក់អោយឃើញអំពីអត្តចរិតមារយាទដ៏ថោកថយ និងអកត្តញ្ញូនៃបុគ្គលរូបនេះ ដែលកន្លងមកទាំងជីតា និងឪពុករួមទាំងបុគ្គល សម រង្សី ផងដែរ ត្រូវបានអតីតព្រះមហាក្សត្រ

ព្រះបរមរតនកោដ្ឋ ក៏ដូចជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន បានព្រះរាជទាន នូវក្តីមេត្តា សណ្តោសប្រណីច្រើនណាស់នាពេលកន្លងមកផឹកទឹកអោយស្គាល់ប្រភព ជ្រកម្លប់អោយ ស្គាល់អ្នកដាំបើមិនបានតបស្នងសងគុណអ្វីទេសូមកុំប្រមាទ

ក្នុងនាមបុគ្គល សម រង្សី ជាអ្នកនយោបាយ និងជាមេដឹកនាំគណៈបក្សប្រឆាំងមួយរូបមិនគួរណាមិនចេះ ប្រើភាសាប្រកបដោយក្រមសីលធម៌ ហ៊ានប្រមាទមើលងាយដល់ព្រះរាជបល្ល័ង្ក និងអង្គព្រះមហាក្សត្រទាំងដែលខ្លួនបុគ្គលរូបនេះផ្ទាល់ធ្លាប់បានសច្ចារប្រណិធានចំពោះមុខព្រះរាជបល្ល័ង្ក មុនចូលកាន់តួនាទីក្នុងរដ្ឋសភាតើពាក្យសំបថ និងសំដីបុគ្គលរូបនេះអាចយកជាការណ៌បានទេ សូម្បីអង្គព្រះមហាក្សត្រម្ចាស់ផែនដី បុគ្គល សម រង្សី មិនខ្លាចនឹងបំពានសំបថ ហ៊ានប្រមាទមើលងាយ ចុះទម្រាំរាស្ត្រសាមញ្ញធម្មតាតើនឹងទៅជាយ៉ាងណា

ក្នុងនាមខ្សែរាជវង្សានុវង្សមួយរូប ខ្ញុំសូមថ្កោលទោសដាច់អហង្ការចំពោះចេតនា និងពាក្យសំដីប្រមាទមើលងាយពីសំណាក់បុគ្គល សម រង្សី ជាច្រើនលើកច្រើនសាមកលើអង្គព្រះមហាក្សត្រ

និយាយជារួមបុគ្គល សម រង្សី តែងតែស្រែកក្តែងៗថាចង់បានប្រជាធិបតេយ្យ យុតិធម៌ និង នីតិរដ្ឋ
តើយុត្តិធម៌នៅត្រង់ណា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងកំពុងមមាញឹកក្នុងព្រះរាជកិច្ច ស្រាប់តែបុគ្គល សម រង្សី ប្រមាទមើលងាយជាសាធារណៈតាមបណ្តាញសង្គមតើនីតិរដ្ឋគឺជាអ្វី បើបុគ្គល សម រង្សី ខ្លួនឯងបានរំលោភបំពានរដ្ឋធម្មនុញ្ញដោយឥតអៀនខ្មាស់ទៅហើយនោះទង្វើរបស់បុគ្គលនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះរាជកិត្តិយស និងព្រះកិត្តិនាមដ៏ឧត្តុងឧត្តមថ្លៃថ្លាបំផុតរបស់ព្រះករណា ជាអម្ចាស់ជីវិតលើត្បូង។

ជាចុងក្រោយខ្ញុំសូមផ្ញើសារ ផ្តាំផ្ញើដល់ប្រជារាស្ត្រខ្មែរទាំងអស់មេត្តាជ្រាបថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះនរោត្ដម មុនីនាថ សីហនុ សម្តេចព្រះវររាជមាតាជាតិខ្មែរ
ជានិច្ចកាលព្រះអង្គទាំងទ្វេរតែងតែយកព្រះរាជហឬទ័យទុកដាក់ចំពោះកូនចៅរបស់ព្រះអង្គគ្រប់ទីកន្លែងនៅទួទាំងប្រទេសហេតុដូច្នេះសូមប្រជានុរាស្ត្រខ្មែរជាកូន ជាចៅ ចៅទួត ចៅលួត កុំមានការប្រមាទឡើយបុគ្គលណាប្រមាទសូមអោយបុគ្គលនោះទទួលទុក្ខទោសតាមកម្មផលទៅចុះ។

អត្ថបទដែលជាប់ទាក់ទង