លោក សំ លាងទ្រី នាំយកអំណោយថវិកា និងគ្រឿងឧបភោគបរិភោគព្រមទាំងម៉ាស់មកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ
ព្រះវិហារ៖ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ លោក សំលាង ទ្រី ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារបាននាំយកថវិការចំនួន ២១,១៥០០០០រៀល ម៉ី៦០កេះតូច និងម៉ាស់ ៩០០០បន្ទះ មកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ដើម្បីចូលរួមអបអរសាទរខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភា ២០២១ក្រោមប្រធានបទ (ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាប្រយុទ្ធនិងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ) ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើដល់ លោក សំ លាងទ្រី ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលបាននាំយកនូវថវិកា និងសម្ភារៈទាំងអស់នេះមកចូលរួមជាមួយសាខាកាកបាទក្រហមខេត្ត ដើម្បីបន្តបេសកកម្មបម្រើឲ្យវិស័យមនុស្សធម៌ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះបំផុត។ ឯកឧត្តមក៏បានបន្តឲ្យដឹងទៀតថាថវិកា និងគ្រឿងឧបភោគ បរិភោគទាំងអស់នេះសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងនាំយកទៅប្រគល់ជូនដល់ដៃបងប្អូនប្រជាពលរដ្ឋដែលពូកគាត់មានជីវភាពទីទាល់ក្រ ខ្វះខាត និងបងប្អូនប្រជាពលរដ្ឋដែលពួកគាត់ជួបគ្រោះធម្មជាតិផ្សេងៗ ប្រកបដោយសមភាព និងតម្លាភាព។
សូមបញ្ជាក់ថាថវិកាទាំងអស់នោះរួមមាន៖ លោក សំ លាងទ្រី ចំនួន ២០,០០០០០០រៀល (ម្ភៃលានរៀល) ម៉ី៦០កេះ ម៉ាស់ចំនួន៩០០០បន្ទះ។ អនុប្រធាន និងមន្ត្រីនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូន ថវិកា១,១៥០,០០០រៀល(មួយលានដប់ប្រាំម៉ឺន) ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ សម្រួលផ្សាយដោយ៖ ធូ កុសល