កាកបាទក្រហមខេត្តកណ្តាល នាំអំណោយមនុស្សធម៌ជូនគ្រួសារសពដែលស្លាប់ដោយគ្រោះធម្មជាតិ
(ខេត្តកណ្តាល)៖ នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំដោយលោក ទៀង សុគន្ធ នាយកសាខា បាននាំយកអំណោយមនុស្សធម៌ ប្រគល់ជូនគ្រួសារសពចំនួន ២គ្រួសារ ដែលស្លាប់ដោយសារគ្រោះធម្មជាតិ(រន្ទះបាញ់) នៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
ខណៈនាំអំណោយប្រគលជូនគ្រួសារសព្វខាងលើលោកទៀង សុគន្ធ បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសពដែលបានបាត់បង់សមាជិកគ្រួសារ និងមនុស្សជាទីស្រលាញ់ដែលបានស្លាប់ដោយសារគ្រោះធម្មជាតិនេះ។ លោកបញ្ជាក់ដែរថា អំណោយមនុស្សធម៌ដែលបានឧបត្ថម្ភជូននាឱកាសនេះ ថ្វីត្បិតមានចំនួនតិចតួចក៏ពិតមែន ប៉ុន្តែវានឹងអាចជួយសម្រាលនូវការលំបាកចំពោះមុខរបស់បងប្អូនបានមួយកម្រិត។