អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចឪ

នៅថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ​២០២១​ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ អមដំណេីរ​ដោយ​ លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាលក្រុង​សិរីសោភ័ណ​ កងកម្លាំង​ អញ្ជើញចុះពិនិត្យមើលមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចឪ ដែលត្រូវបានរៀបចំឲ្យក្លាយជាមណ្ឌលចត្តាឡីស័កឡើងវិញ ដែលទទួលពលករត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋដែលត្រូវបានយកសំណាក ។
ឯកឧត្តម អ៊ុំ រាត្រី សូមធ្វើការអំពាវនាវដល់បងប្អូនពលករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមគោរពវិធានការសុខាភិបាល ៣កុំ និង៣ការពារ ឲ្យបានត្រឹមត្រូវខ្ជាប់ខ្ជួន ដើម្បីការពារខ្លួន គ្រួសារ និងសហគមន៍យើង ទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
អត្ថបទដែលជាប់ទាក់ទង