បុរសម្នាក់ដឹកសំរាមបោះចោលចូលស្ទឹង នៅស្រុកបវេល ខេត្តបាត់ដំបង រងការរិះគន់ពីមហាជន

បាត់ដំបង ៖ យោងតាមប្រភពវីដេអូពីប្រជាពលរដ្ឋ បានឲ្យដឹងថា នាពេលថ្មីៗនេះ មានបុរសម្នាក់បានដឹកជញ្ជូនសំរាម ហើយបោះចូលស្ទឹងដែលស្ថិតនៅភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ដែលនាំឲ្យមហាជនមានការរិះគន់ជាខ្លាំង ចំពោះការមិនចូលរួមការពារបរិស្ថាន និង បង្កនូវភាពកខ្វក់ចូលក្នុងទឹកស្ទឹង ។

ប្រជាពលរដ្ឋបានសំណូមពរទៅដល់អាជ្ញាធរពាក់ព័ន្ធមេត្តាស្រាវជ្រាវវែកមុខរកបុរសរូបនេះ ដើម្បីធ្វើកិច្ចសន្យាអប់រំកុំឲ្យប្រព្រឹត្តបែបនេះបន្តទៀត ៕

     

អត្ថបទដែលជាប់ទាក់ទង